ឯកឧត្តមបណ្ឌិតម៉ៅ ភិរុណអភិបាលខេត្តកណ្តាលបានអញ្ចើញជាអធិបតីភាព ក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការការិយាល័យច្រកចេញ-ចូលតែមួយនៅស្រុកកៀនស្វាយខេត្តកណ្តាល​ ដើម្បីជាការងាយស្រួលនិងបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សនិងមានតម្លាភាព

ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី០៥ខែមិថុនាឆ្នាំ២០១៩ នៅសាលាស្រុកកៀនស្វាយខេត្តកណ្តាលបានប្រារព្វពិធីសម្ភោពដាក់ឱ្យដំណើរ​ ការិយាល័យច្រកចេញ-ចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋ។ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតម៉ៅ.ភិរុណអភិបាលនៃគណៈអភិបាលខេត្តកណ្តាលនិងក៍មានការចូលរួមពីឯកឧត្តម លោកជំទាវនិងលោកអ៊ូ ឈាងអភិបាលស្រុកកៀនស្វាយព្រមទាំងប្រជាពលរដ្ឋជាង២.០០០នាក់ផងដែរ។

លោកអ៊ូ.ឈាងអភិបាលស្រុកកៀនស្វាយមានប្រសាសន៍ថានិងសូមថ្លែងអំណរគុណដ៍ខ្ពង់ខ្ពស់ចំពោះវត្តមានឯកឧត្តមបណ្ឌុិតម៉ៅ.ភិរុណអភិបាលអភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានឆ្លៀតឱកាសពេលវេលាដ៍មមាញឹកអញ្ចើញមកក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ ការិយាល័យច្រកចេញ.ចូលតែមួយនិងកា រិយាល័យ របស់ប្រជាពលរដ្ឋ, របស់រដ្ឋបាលស្រុកកៀនស្វាយនាពេលនេះ។

លោកអ៊ូ.ឈាងបានថ្លែងថាប្រជាពលរដ្ឋសរុបចំនួន ២៨.៥៤៦គ្រួសារ ប្រជាជនសរុប១២៣.៦១២នាក់ស្រី៦២.០៦៧នាក់ អាយុ១៨ឆ្នាំឡើង៨៧.៧៩៥នាក់ស្រី៤៣.៩៧៤មានដង់សុីតេចំនួន៣៩៩នាក់ក្នុងមួយគីឡូម៉ែត្រការ៉េក្នុងនោះប្រជាពលរដ្ឋប្រកបមុខរបរកសិកម្មស្មើនឹង៥៣ភាគរយ(រួមធ្វើស្រែ២៥ភាគរយដាំដំណាំរយៈពរលវែង៨ភាគរយដាំដំណាំរយៈពេលខ្លី១២ភាពរយនិងដាំដំណាំបន្លែ០៨ភាគរយ)អាជីវករ១២ភាគរយ មន្ត្រីរាជការ០៨ភាគរយកម្មករនិងផ្តល់សេវាកម្មផ្សេងៗចំនួន២៧ភាគរយ។
លោកអ៊ូ.ឈាងបានថ្លែងបន្តទៀតថា ៖ ការងារសន្តិសុខសណ្តាប់ធ្លាប់សង្គមក្រោមការដឹកនាំដ៍ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន.សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា,ការដឹកនាំរបស់ឯកឧត្តមបណ្ឌិតម៉ៅ.ភិរុណអភិបាលនៃគណៈអភិបាលខេត្តកណ្តាលនិងឯកឧត្តមសន្តិបណ្ឌិតឌុល.គឿន រួមជាមួយថ្នាក់ដឹកនាំបានធ្វើឱ្យសភាពការណ៍មានសន្តិសុខសណ្តាប់ធ្លាប់សង្គមមានស្ថេរភាពល្អ កងកម្លាំងប្រដាប់អាវុធនិងកម្លាំងប្រជាការពារបានប្រឹងប្រែងលើកកម្ពស់ស្មារតីក្នុងបំពេញភារៈកិច្ចយ៉ាងមុឹងម៉ាត់កិច្ចការ ការពារសន្តិសុខសណ្តាប់ធ្លាប់សាធារណៈនិងអនុវត្តតាមគោលនយោបាយភូមិឃំុ-មានសុវត្ថិភាពឱ្យល្អប្រសើរ។

ឯកឧត្តមបណ្ឌិតម៉ៅ.ភិរុណអភិបាលខេត្តកណ្តាលបានថ្លែងថា៖នៅថ្ងៃនេះឯកឧត្តមមានគតិយសណាស់បានមកសម្ភោធដាក់ឱ្យដំណើរការការិយាល័យច្រកចេញ-ចូលតែមួយនៅស្រុកកៀនស្វាយដើម្បីសម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋងាយស្រួលឆាប់រហ័សនិងយកទៅប្រាស់ជាចាំបាច់របស់ពួកគាត់។

ឯកឧត្តមបណ្ឌិតម៉ៅ.ភិរុណបានថ្លែងថា៖រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន.សែនបានដឹកនាំប្រទេសជាតិមានរយៈពេលជាង៣០ឆ្នាំរហូតដល់បច្ចុប្បន្ននេះបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពនិងមានការរីកចម្រើនលើគ្រប់វិស័យទាំងពុទ្ធចក្រនិងអាណាចក្រ។ ឯកឧត្តមម៉ៅ.ភិរុណបានថ្លែងថា៖មន្ត្រីបម្រើសេវានៅការិយាល័យច្រកចេញ-ចូលតែមួយនៅស្រុកកៀនស្វាយនិងត្រូវមានចរិកស្លូតបូតនិងរ៉ាក់ទាក់ល្អជាមួយប្រជាពលរដ្ឋនៅពេលគាត់មករកយើងនិងជួយបំពេញបែបបទជូនដល់គាត់ឱ្យបានឆាប់រហ័សតាមថ្ងៃកំណត់។

ឯកឧត្តមអភិបាលខេត្តកណ្តាលក៍បានជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពីក្រោមរហូតដល់លើនិងធ្វើជាមន្ត្រីជើង០២និងកំធ្វើជាមន្ត្រីជើងដប់និងត្រូវចុះជួយដោះស្រាយបញ្ហាផ្សេងៗជូនដល់គាត់។នៅក្នុងឱកាសនោះឯកឧត្តមក៍បានសន្យាកសាងផ្លូវប៉េតុងជូនប្រជាពលរដ្ឋក្នុងឃំុនិមួយៗដោយឡែកនៅឃំុភូមិធំបានសាលាឃំុមួយខ្នងផងដែរ។
62107685_2205951869735597_4179687960003739648_n61800426_2205952133068904_6031820167485325312_n (1)62004344_2205951973068920_3204646417201102848_n62009143_2205952336402217_8232720486954434560_n

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1170 នាក់

ម្សិលមិញ 696 នាក់

សរុប 889313 នាក់