បាត់បង់ឈើឈើក្រញូងជាង៤តោននិង មធ្យោបាយដឹកជញ្ជូនឈើក្រញូងរថយន្ដស៊ីទែន២គ្រឿង ពីឃ្លាំងសាលាខេត្តឧត្ដរមានជ័យ

ខេត្តឧត្ដរមានជ័យ ៖ នៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩នេះមានការបែកធ្លាយមកថា​ ៖ឈើក្រញូងដែលបង្ក្រាបបានកាលពីឯកឧត្ដមស ថាវីនៅជាអភិបាលខេត្តឧត្ដរមានជ័យ​ ចំនួនពីរថយន្ដស៊ីទែនយកទៅរក្សាទុកនៅឃ្លាំងសាលាខេត្តឧត្ដរមានជ័យ នៅពេលនេះល្បីថាបាត់បង់អស់ចំនួន៩៦ដុំ ស្មើនិង៤១២៧ គីឡូក្រាមស្មើនិង៣.៤៣៩ម៉ែត្រគូប។

ប្រភពបានបង្ហើបអោយដឹងថា កាបែកធ្លាយបាត់បង់ឈើក្រញូងរាប់តោនៅឃ្លាំងសាលាខេត្តឧត្ដរមានជ័យ​ នៅពេលដែលមានការប្លាស់ប្ដូរទីតាំងរក្សាទុកកាលពីថ្ងៃទី០២ខែមេសាឆ្នាំ២០១៩ពីទីតាំងចាស់សាលាខេត្តទៅរក្សាទុកនៅខណ្ឌ័រដ្ឋបាលព្រៃឈើ​ ក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោងក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

ប្រភពបានបន្ដរថាមិនត្រឹមតែបាត់បង់ឈើឈើក្រញូងជាងបួនតោនប៉ុណ្ណោះនោះទេបូករួមទាំង មធ្យោបាយដឹកជញ្ជូនឈើក្រញូងនោះទៀតផងគឺ ប្រភេទរថយន្ដស៊ីទែន ចំនួនព២គ្រឿងក៏បានបាត់ខ្លួនឈឹងតាំងតែទើបបង្ក្រាបបានថ្មីៗ ពោលគឺចាប់តាំងពីឆ្នាំ២០១៥មកម្លេះ។

លោក វ៉ាត ប៉ារ៉ានីន​ អភិបាលរងខេត្តឧត្ដរមានជ័យបានអោយដឹងថាចំពោះការបាត់បង់វត្ថុតាងឈើក្រញូងខាងលើ​ គឺច្បាប់ជានាក់ចាត់ការព្រោះការបង្ក្រាបរក្សាទុក និងផ្ទៀងផ្ទាត់ផ្លាស់ប្ដូរទីតាំងសុទ្ធតែមានសាលក្រមរបស់តុលាការត្រឹមត្រូវ។

រហូតមកដល់ពេលនេះហាក់ដូចជាមានភាពស្ងប់ស្ងាត់ល្អ ក្នុងការបាត់បង់វត្ថុតាងឈើក្រញូងដ៍ច្រើនសន្ធឹកសន្ទាប់ ក្នុងឃ្លាំងរក្សាទុកនៅក្នុងសាលាខេត្តឧត្ដរមានជ័យ បូករួមទាំងរថយន្ដស៊ីទែនដែលជាមធ្យោបាយដឹកជញ្ជូនឈើក្រញ៉ូងផង។

សង្ឃឹមថានិងមានបុគ្គលណាម្នាក់និងចេញមុខទទួលខុសត្រូវចំពោះបញ្ហានេះ៕video_2019-06-06_12-58-08 video_2019-06-06_12-58-16 video_2019-06-06_12-58-19 video_2019-06-06_12-57-45 video_2019-06-06_12-58-04 video_2019-06-06_12-58-12

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 280 នាក់

ម្សិលមិញ 1998 នាក់

សរុប 589103 នាក់