ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

ថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនេះ ឯកឧត្តម ជាវ តាយ បានថ្លែងការកោតសរសើរ និងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ទាំងស្មារតី សម្ភារៈ និងថវិកា របស់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពតទាំងអស់ ជាពិសេស ឯកឧត្តម ហ៊ុន ម៉ានី ក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាលលើវិស័យនានា ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ការបណ្តុះបណ្តាលយ៉ាងសកម្ម ចូលរួមកែទម្រង់រដ្ឋបាលសាធារណៈស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

វត្តមានអញ្ជើញចូលរួមក្នុងកម្មវិធីមាន៖ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត រដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត និងសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងខេត្តសរុប ៨០០នាក់។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 774 នាក់

ម្សិលមិញ 1105 នាក់

សរុប 490811 នាក់