ករណីមនុស្សដេកស្លាប់នៅលើផ្ទះរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ខេត្តបាត់ដំបង នៅ ថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោង១៣.០០នាទី នៅចំណុចក្រុម០៨ ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីមនុស្សដេកស្លាប់នៅលើផ្ទះរបស់ខ្លួន បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជនរងគ្រោះឈ្មោះអ៊ន ស៊ន ភេទស្រី អាយុ៦៥ឆ្នាំ មានទីលំនៅដូចខាងលើ តាមការបំភ្លឺរបស់ឈ្មោះភោគ សយ ភេទស្រី អាយុ៥៨ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា មុនពេលកើតហេតុជនរងគ្រោះបាននិយាយប្រាប់គាត់ថាគាត់មិនសូវស្រួលខ្លួន មួយសន្ទុះក្រោយមកស្រាប់តែឈ្មោះឃ្លឿម សាលឿត ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា បានឡើងទៅលើផ្ទះរបស់ជនរងគ្រោះឃើញដេកស្លាប់ តាមការពិនិត្យទៅលើសាកសព្វ ពុំឃើញមានស្លាកស្នាមអ្វីគួរអោយ កត់សំគាល់ទេ សន្និដ្ឋាន ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គ
បច្ចប្បន្នសាកសពបន្ទាប់ពីពិនិត្យរួចហើយបានប្រគល់អោយសាច់ញាតិ រៀបចំ ធ្វើបុណ្យតាមប្រពៃណី។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 279 នាក់

ម្សិលមិញ 947 នាក់

សរុប 449039 នាក់