លោកអធិការខណ្ឌដូនពេញ កំពុងតែរងនូវការចោទប្រកាន់ចំៗថា គ្មានជាមន្ត្រីដែលសមត្ថភាបបង្ក្រាបទូរហ្គេមបាញ់ត្រីជាច្រើនកន្លែងនៅក្នុងទឹកដីរបស់ខ្លួនគ្រប់គ្រង

រាជធានីភ្នំពេញ ៖  បងប្អូនប្រជាពលរដ្ឋបានប្រាប់អ្នកយកព័ត៌មានយើងខ្ញុំថា ទូរហ្គេមបាញ់ត្រីជាច្រើនកន្លែងនៅក្នុងទឹកដីខណ្ឌដូន រាជធានីភ្នំពេញ កំពុងធ្វើសកម្មភាពយ៉ាងសកម្មទាំងថ្ងៃទាំងយប់តែម្ដង ហើយពលរដ្ធចោទថាអាជ្ញាធរមិនហ៊ានបង្រ្កាបឡើយ។
        ប្រភពបានបន្តថា ទូរហ្គេមដែលបើកលេងជារៀងរាល់ថ្ងៃគឺបង្កររំខានដល់ពួកគាត់ប្រជាពលរដ្ឋធ្វើ ដែលរស់នៅជាប់ទូរហ្គេមទាំងនោះ។

            បងប្អូនប្រជាពលរដ្ឋធំបានបន្តរទៀតថា ទូរហ្គេមបើកលេងសព្វថ្ងៃមិនមែនលេងធម្មតាទេ គឺបង្កប់នឹងសេពគ្រឿងញៀនថែមទៀត។ ទាំងនេះហើយដែលធ្វើអោយពួកគាត់ព្រួយបារម្មណ៍នៅអនាគតក្មេងៗជំនាន់ក្រោយព្រោះក្មេងៗទាំងនោះមិនបានទៅរៀនសូត្រ ដោយសារតែទូរហ្គេមទងនោះ បើកល្បែងហើយបង្កប់គ្រឿងញៀញថែមទៀត។

           បងប្អូនប្រជាពលរដ្ឋធំសំណូមពរដល់ឯកឧត្តម ស ថេត ជាស្នងការក្រុងភ្នំពេញ ដែលធ្លាប់បានបង្រ្កាបបទល្មើសខុសច្បាប់បានសម្រេចជាច្រើនករណីរួចមកហើយ។ បងប្អូនពលរដ្ធធ្លាប់បានកោតសសើនឹងជឿទុកចិត្តនៅការបង្រ្កាបរបស់ឯកឧត្តម ស ថេត ជាស្នងការក្រុងភ្នំពេញ មេត្តាជួយសម្រួលនឹងមានចំណាត់ការយ៉ាងណាទៅលើទូរហ្គេមបាញ់ត្រី កំពុងធ្វើអោយអនាគតក្មេងៗកំពុងគេចសាលាមិនទៅរៀន ហើយថែមទាំងសេពគ្រឿងញៀញនៅក្នុងទូហ្គេមទាំងនោះទាំងយប់ទាំងថ្ងៃនោះផង។ 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 182 នាក់

ម្សិលមិញ 539 នាក់

សរុប 391345 នាក់