ប្រទះឃើញ សាកសពបុរសម្នាក់ត្រូវដេកស្លាប់នៅក្បែរទឹកជ្រោះតាប៉ន ខេត្តកោះកុង

ខេត្តកោះកុង ៖ មានករណីភ្ញាក់ផ្អើល ០១បានកើតឡើង ដោយប្រជាពលរដ្ឋ ប្រទះឃើញ សាកសព បុរស ០១នាក់ មានឈ្មោះ នួន ម៉ាប់ អាយុ៥១ឆ្នាំ ដេកស្លាប់ នៅចំណុចក្បែរទឹកជ្រោះតាប៉ន កាលពីវេលាម៉ោង១០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។


ក្រោយពីសមត្តិកិច្ចទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ សមត្ថកិច្ចជំនាញ បានសហការជាមួយក្រុមគ្រូពេទ្យ ចុះទៅត្រួតពិនិត្យ លើសាកសព ហើយបានសន្និដ្ឋានថា ៖ ជនរងគ្រោះ បានដើរឆ្លងកាត់ផ្លូវ ដែលមានទឹកហូរខ្លាំង បណ្តាលឲ្យរអិល ធ្លាក់ចូលក្នុងជ្រោះ បោកក្បាលជាមួយថ្ម ស្លាប់តែម្តង ។

ក្រោយពិនិត្យរួចរាល់ សមត្ថកិច្ច បានប្រគល់សាកសព ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី ។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 168 នាក់

ម្សិលមិញ 539 នាក់

សរុប 391331 នាក់