មន្ត្រីគយ ៣នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់នៅខេត្តកំពង់ស្ពឺ រថ យន្ត៣គ្រឿងបុកគ្នាឆេះ ក្នុងចំណោមជនរងគ្រោះស្លាប់សរុប១១នាក់នោះ

ខេត្តកំពង់ស្ពឺ ៖ តាមសេចក្តីការណ៍ជាបន្តបន្ទាប់ ក្នុងចំណោមជនរង គ្រោះដែលស្លាប់បាត់បង់ជីវិត ១១ នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់នៅខេត្តកំពង់ស្ពឺនោះ មានជនរងគ្រោះ ៣នាក់ជាមន្ត្រីគយបម្រើការងារនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ។ នេះបើយោងតាមមន្ត្រីបម្រើការនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានប្រាប់ សារព័ត៍មាន ឱ្យដឹងនៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០១៩នេះ ។ ដោយបានបញ្ជាក់ថា ៖ មន្ត្រីគយទាំង៣នាក់រួមមាន៖ ១. ឈ្មោះ ជន់ ច័ន្ទរិទ្ធ, ២. ឈ្មោះ គឹម ឆាត អនុប្រធានប្រធានការិយាល័យ និងទី៣. ឈ្មោះ ហេង មករា។ បច្ចុប្បន្នជនរងគ្រោះទាំងបីនាក់នេះ ត្រូវបានដឹកយកមកតម្កល់ធ្វើបុណ្យនៅវត្តទឹកថ្លា។
ជនរងគ្រោះជាមន្ត្រីគយនេះ ត្រូវបានបញ្ជាក់ថា ធ្វើដំណើរតាមរថយន្តហាយឡែកឌ័រ។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ គ្រោះថ្នាក់ចរាចរនេះ ត្រូវបានសមត្ថកិច្ចអះអាងថា បានកើតឡើងដោយសាររថយន្ត HIGHLANDER បើកពីកើតទៅលិច (ភ្នំពេញ ទៅព្រះសីហនុ) បានជែងរថយន្តដទៃ ហើយជ្រុលទៅបុករថយន្តទេសចរណ៍ ២៤កៅអីមួយគ្រឿងមកពីមុខ រួចក៏ជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញបណ្តាលឲ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។
ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា ៖ ជាបឋមគ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យមនុស្សស្លាប់ ១១នាក់ ស្រី ១នាក់ និងរបួស ៤នាក់។
បើតាមលោកស្នងការជនរងគ្រោះរហូតស្លាប់បាត់បង់ជីវិតមាន ៦នាក់ ជិះនៅក្នុងរថយន្ត HIGHLANDER និង ៤នាក់ទៀតជិះនៅក្នុងរថយន្តទេសចរណ៍២៤កៅអី។ រីឯអ្នករងរបួស ៤នាក់ទៀតជាអ្នកធ្វើដំណើរលើរថយន្តទេសចរណ៍២៤កៅអី៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 353 នាក់

ម្សិលមិញ 871 នាក់

សរុប 555621 នាក់