បទល្មើសឈើខុសច្បាប់ កើតមានពេញខេត្តបែរជាលោកស៊ុន គង់ប្រធានមន្ទីបរិស្ថាននិងលោក ម៉ុងប៊ុនលីមនាយខណ្ឌរដ្ឋបាលព្រៃឈើ សង្ងំខ្លួនមិនព្រមចេញវិធានការបង្រ្កាបទាល់តែសោះ

ខេត្តសៀមរាប ៖ មានសេចក្ដីរាយការណ៍យ៉ាងក្ដៅគគុកមកថាមេឈ្មួញរកស៊ីដឹកជព្ជួានឈើខុសច្បាប់តាមរថយន្តសាំយ៉ុងដឹកចេញពីខេត្តព្រះវិហាឈ្មោះឡេង ឈ្មោះគង់បានធ្វើសកម្មភាពដឹកឈើលេខ២ ខុសច្បាប់សំរ៉ុកចូលមកខេត្តសៀមរាបស្ទើរាលយប់បែជាមិនឃើញលោកស៊ុន គង់ប្រធានមន្ទីបរិស្ថាននិងលោកម៉ុងប៊ុនលីមនាយខ័ណរដ្ឋបាលព្រៃឈើចេញមកបង្រ្កាប។

តាមប្រភពៈពីសម្ថតកិច្ចម្នាក់បានអោយដឹងថា មេឈ្មួញឈ្មោះឡេងនិងឈ្មោះគង់បានធ្វើសកម្មភាពដឹកជព្ជួានឈើលេខ(2)តាមរថយន្តសាំយ៉ុងឆ្លងកាត់ទីស្នាក់ការស្រុកស្វាយលើចូលមកខេត្តសៀមរាបយ៉ាងរលូនហើយ​ យកមក ចែកចាយតាមដេប៉ូ ។

ប្រភពបន្តថាមេឈ្មួញដុះស្លែទាំងពីនាក់ខាងលើតែងតែធ្វើសកម្មភាពដឹកជព្ជួានខុសច្បាប់ឆ្លងកាត់ទីស្នាក់ការ ស្រុកស្វាយលើសំរ៉ុកចូលខេត្តសៀមរាបបានក៍ដោយសារតែមានបើកភ្លើងខៀវនិងមានការឃុបឃិតពីមន្រ្តីអាជ្ញាធរមានសម្ថតកិច្ច មន្រ្តីពាក់ពន្ធ័មួយចំនួនក្នុងខេត្តធ្វើជាខែលការពារពីក្រោយខ្នងចឹងហើយបានជាពួកមេឈ្មួញទាំងពីនេះអាចដឹកឈើចូលបានតាមចិត្ត។

ហើយក៏ល្បីទៀតថាមេឈ្មួញរកស៊ីដឹកជព្ជួានឈើលេខ២ តាមរថយន្តសាំយ៉ុងឈ្មោះឡេងនិងឈ្មោះគង់ មានសម្ព័ន្ធភាពយ៉ាងស្និតស្នាលជាមួយលោកម៉ុង​ ប៊ុនលីម អញ្ចឹងហើយបានជាមិនឃើញចេះមុខបង្រ្កាបដូច្នេះ ចុះលោកស៊ុន គង់ប្រធានមន្ទីបរិស្ថានដែលល្បីថាជាមន្រ្តីគំរូ ជួយសង្គមជាតិនិងអួតខ្លួនថាត្រឹមត្រូវបែជាបាត់ស្រមោលអព្ចឹាងបទល្មើសឈើខុសច្បាប់ កើតមានឡើងពេញក្រុង-ខេត្ត ។ តើលោកបាត់ទៅណាមិនចេញវិធានការទប់ស្កាត់នឹងបង្រ្កាបផងឬមួយត្រូវដងត្រូវផ្លែជាមួយក្រុមឈ្មួញទេដឹងបានមិនឃើញចេញពាក្យវិចារនិងប្រត្តិបត្តិការបង្រ្កាប? 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 762 នាក់

ម្សិលមិញ 1105 នាក់

សរុប 490799 នាក់