តើគួរធ្វើបែបណាដើម្បីកាត់បន្ថយគ្រោះថ្មាក់ចរាចរណ៍?

download (29)

បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជារឿងក្តៅគគុករាល់ថ្ងៃ គ្រប់បណ្តាសារព៍ត៏មានបើកមើលឃើញតែ បុកស្លាប់ រងរបួស ។ល។?  គួរកត់សម្គាល់ថាហេតុអ្វីបានជាគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានរាល់ថ្ងៃបើច្បាប់ចរាចរណ៍ត្រូវបានតាក់តែងគ្រប់មាត្រាអស់ហើយនោះ?។ បើយោងតាមសម្តីប្រជាពលរដ្ឋលោកមើលឃើញថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះកើតមកពីកត្តា៣ ៖

១. ការបើកបរមិនគោរពច្បាប់់

២.រថយន្តផ្ទុកលើសទម្ងន់ (តាក់សុីដឹកលើសមនុស្ស)

៣.សម្ថកិច្ចអនុវត្តច្បាប់នៅមានកម្រិត

images (86)

ប៉ុន្មានឆ្នាំមុន សម្តេចតេជោ សែន បានព្រមានអោយមន្ត្រីក្រោមឧិវាទបញ្ឈប់នូវសកម្មភាពអន្តរាគមន៍បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ហើយថ្មីៗនេះ សម្តេចក្រទ្បាហោម ស ខេង បានចេញបទបញ្ជារអោយសម្ថកិច្ចធ្វើការពិនិត្យទឹកនោមអ្នកបើកបររថយន្តធំ តែសកម្មភាពរបស់សម្ថកិច្ចធ្វើបានតែមួយភ្លើងចំបើង។

គួរកត់សម្គាល់ថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះចំពោះអ្នកមានលុយមួយចំនួនដែលមិនញញើតនិងច្បាប់ហាក់ដូចជាគ្មានភ័យព្រួយអ្វីបន្តិច ព្រោះកន្លងមកពលរដ្ឋមើលឃើញសកម្មភាពអនុវត្តច្បាប់របស់សម្ថកិច្ចលោកមិនបានយកច្បាប់មកអនុវត្តអោយបានត្រឹមត្រូវ ធ្វើអោយជនបង្ករមិនរាងចាល មិនខ្លាចច្បាប់ បុកងាប់សងលុយ  បុកខូចខាតសងលុយ ជួសជុលសងវិញ  អញ្ចឹងជនបង្ករមានអ្វីដែលគាត់គួរបារម្ភបើពួកគាត់សម្បូរ៍លុយ?៕

images (84) images (85) 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 164 នាក់

ម្សិលមិញ 539 នាក់

សរុប 391327 នាក់