សមាគមមាតាបិតាសិស្ស សំណូមពរក្រសួងអប់រំ និងប្រមុខរាជរដ្ឋាភិបាល មេត្តាជួយកសាងអាគារសិក្សា សាលាបឋមសិក្សាយុគន្ធរវិញផង ក្រោយពីអគ្គីភ័យបានឆាបឆេះ

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នេះសមាគមមាតាបិតាសិស្ស បានសំណូមពរ ក្រសួងអប់រំ ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មេត្តាជួយកសាងអគារសិក្សាយុគន្ធរនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូជាបន្ទាន់ ក្រោយពីអគ្គីភ័យបានឆាបឆេះអាគារសិក្សាទាំងអស់ ចំនួន៣ខ្នង ៦បន្ទប់ កាលពីថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ម្សិលមិញនេះ ដោយសារតែការទុស្សេភ្លើងសូឡាដែលដាក់នៅពីលេីតំបូលសាលា ។
សមាគមន៍មាតាបីតាសិស្សអោយដឹងថា៖ សាលាបឋមសិក្សាយុគន្ធរនេះ ក្នុងភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូ នេះមាន៣អាគារ ៦បន្ទប់ ដែលមានសិស្សរៀនសូត្រជាច្រេីន។ ដែលពិតជាគួរអោយសោកស្តាយ កាលពីម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី០៩ ខែមិថុនា នេះអាគារសិក្សាទាំង៣ខ្នង ៦បន្ទប់ត្រូវបានអគ្គីភ័យឆាបឆេះអស់គ្មានសល់ ដោយសារតែចរន្តភ្លើងផ្ទាំងសូឡា ។ ហេតុនេះ អាជ្ញាធរឃុំក៏ដូចជាមាតាបិតាសិស្សនៅក្នុងភូមិឆ្នុកទ្រូ គោរពស្នើសុំឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ និងសម្ដេចតេជោហ៊ុនសែនមេត្តាជួយពិនិត្យកសាងអគារសិក្សាខាងលើនេះឡើងវិញជាបន្ទាន់ផង ដើម្បីឲ្យសិស្សបានចូលរៀនសូត្រជាធម្មតាឡើងវិញ ។
មេឃុំឆ្នុកទ្រូបានបន្តថា៖ ទីតាំងសម្រាប់កសាងសាលាបឋមសិក្សាយុគន្ធរនេះគឺអាជ្ញាធរឃុំបានរៀបចំរួចពីមុនមកហើយ ក្រោយពីសាលាបណ្តែតទឹកមួយនេះត្រូវបានបន្លាស់ទីពីសាលាបណ្តែតលើទឹក ឡើងមករៀននៅលើគោកវិញ ដែលទីតាំងថ្មីនេះ មានផ្ទៃដីទំហំ១០០ម៉ែត្រ គុ ណ នឹង៥០០ម៉ែត្រក្នុងភូមិឆ្នុកទ្រូ ជិតវត្តយុគន្ធរនេះ ដែលអាចកសាងអគារសិក្សាបានយ៉ាងសមរម្យ។
ដោយឡែក សមាគមមាតាបិតាសិស្សភូមិឆ្នុកទ្រូ បានអោយដឹងថា៖ ការពិតតុសិស្សចំនួន៤៤ និងតុគ្រូដែលនៅសល់នេះ ក្នុងពេលសាលានេះឆេះតុទាំងអស់នេះនៅក្រៅអាគារ ដោយអ្នកភូមិបានខ្ចីយកទៅធ្វើពិធីប្រគល់និងទទួលអំណោយក្នុងភូមិ ហើយពេលយកមកវិញមិនទាន់បានយកចូលក្នុងថ្នាក់រៀន បើសិនជាតុទាំងអស់នេះនៅក្នុងថ្នាក់រៀនវិញនោះ ក៏ពិតជាត្រូវឆេះអស់ដែរហើយ ។ ព្រោះថានៅក្រោមអាគារសិក្សាទាំង៣ខ្នងនេះ មានភុយជ័ររាប់រយភុយ ដែលសំរាប់ទ្រអាគាសិក្សាកាលនៅបណ្តែតលើទឹក ទន្លេ ដូច្នេះហើយពេលភ្លើងឆេះ ភុយជ័រទាំងអស់នោះ គឺឆេះដូចសាំងអញ្ចឹងទើបក្នុងពេលឆេះ អ្នកស្រុកមិនអាចចូលជួយពន្លត់បាន ។

នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ យើងពិនិត្យឃើញ ក្រុមការងារថ្នាក់ខេត្ត រួមមាន មន្ទីរអប់រំខេត្ត អា ជ្ញាធរខេត្ត ស្រុក ក៏បានចុះទៅពិនិត្យមើលសាលារៀន និងបាននាំយកអំណោយតុសិស្សចំនួន៥០ ក្តារខៀន៨ តង់កៅស៊ូមួយចំនួន និងសំភារៈសិក្សាមួយចំនួនទៀត ដែលជាអំណោយរបស់ក្រសួង និងមន្ទីអប់រំខេត្ត យកទៅប្រគល់ជូនលោកនាយកសាលា និងសិស្សសាលា ដើម្បីធ្វើជារោងដោល ប្រក់តង់បណ្ដោះអាសន្ន នៅលើដីទួលវត្តយុគន្ធរ ដើម្បីឲ្យសិស្សបានចូលរៀនសូត្រជាបណ្តោះអាសន្នឡើងវិញ ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 813 នាក់

ម្សិលមិញ 1105 នាក់

សរុប 490850 នាក់