មន្ដ្រីនគរបាលនៅខណ្ឌមានជ័យម្នាក់ត្រូវបានលោកស្នងការរាជធានីចាត់វិធានការហើយ!

fn-2019-06-11-14-00-26-1 fn-2019-06-11-14-00-36-0

សកម្មភាពមន្ដ្រីនគរបាលនៅខណ្ឌមានជ័យម្នាក់ ដែលត្រូវបានពលរដ្ឋលួចថតបង្ហោះតាមបណ្ដាញសង្គម Facebook  ដោយសារចាប់ផាកពិន័យ មិនបានចេញបង្កាន់ដៃត្រឹមត្រូវនោះ ត្រូវបានផ្អាកពីការងារជាបណ្ដោះអាសន្ន។ 

ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ  បានចេញលិខិតបង្គាប់ការផ្អាកការងារបណ្ដោះអាសន្ន ចំពោះលោកអនុសេនីយ៍ឯក សឹម ប៊ុនធឿន តួនាទីនាយរងផ្នែកការពារ និងអន្ដរាគមន៍អធិការដ្ឋាននគរបាលខណ្ឌមានជ័យ មូលហេតុផាកពិន័យមិនចេញបង្កាន់ដៃតាមការកំណត់។នៅក្នុងលិខិតរបស់លោកឧត្តមសេនីយ៍ ក៏បានបញ្ជាក់ផងដែរថា មន្ដ្រីនគរបាលរូបនេះ ត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី។

បើតាមលោកឧត្តមសេនីយ៍ទោ ភួង ម៉ាល័យ វិធានការផ្នែករដ្ឋបាល ទៅលើមន្ដ្រីនគរបាលដែលទោសកំហុសបែបនេះ

ទី១៖ផ្អាកការងារជាបណ្ដោះអាសន្ន,

ទី២៖បន្ថយស័ក្ដិ

ទី៣៖ដកស័ក្ដិចោលទាំងអស់។

យោងតាមវីដេអូ ដែលត្រូវបានពលរដ្ឋបង្ហោះនៅលើបណ្ដាញសង្គម Facebook ដោយមានអ្នកចូលមើល និងចែករំលែករាប់ម៉ឺននាក់ បានបញ្ជាក់ថា ទីតាំងចាប់ផាកពិន័យធ្វើឡើងនៅជិតផ្សារ ស្ទឹងមានជ័យថ្មី។

លោកឧត្តមសេនីយ៍ទោ ភួង ម៉ាល័យ ក៏សូមអំពាវនាវឲ្យមន្ដ្រីនគរបាលអនុវត្តច្បាប់ទាំងអស់ ត្រូវគោរពតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានល្អ តាមច្បាប់ទម្លាប់ត្រឹមត្រូវ ហើយការផាកពិន័យយានយន្ដ ឬទោចក្រយានយន្ដ ត្រូវមានបង្កាន់ដៃឲ្យទៅប្រជាពលរដ្ឋវិញ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 309 នាក់

ម្សិលមិញ 1998 នាក់

សរុប 589132 នាក់