ប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគីក្របខណ្ឌក្នុងតំបន់ និងសកលលោកដើម្បីប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា

ខេត្តសៀមរាប ៖ ដើម្បីឱ្យបដិវត្តឧស្សាហកម្មទី៤ ដែលជាចរន្តនៃ ការរីកលូតលាស់ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បង្កើនទំនុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ឌីជីថល ព្រមទាំងផ្តល់អត្ថប្រយោជន៍ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទំនាក់ទំនងនិងសន្តិសុខនៅ ក្នុងតំបន់នោះ សម្តេចតេជោបានផ្តល់នូវគំនិតផ្តួចផ្តើមមួយចំនួនដល់អង្គសន្និសីទ ដូចខាងក្រោម ៖
​​១)ត្រូវរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង សកលលោក ដើម្បីផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ការអភិវឌ្ឍ បច្ចេកវិទ្យានិងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីទាញយក អត្ថប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី៤ និងការបង្កើតឡើងនូវ កាលានុវត្តភាពនៃបច្ចេកវិទ្យាឌីជីថល ។
​​
២)ត្រូវរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ព័ត៌មាន ក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងបន្លំ ។

៣)ត្រូវពង្រឹងការអនុវត្តច្បាប់ក្រមសីលធម៌វិជ្ជាជីវៈ ជៀសវាងការផ្សាយព័ត៌មានក្លែងបន្លំគំនុំគុំកួន ការជេរប្រមាថ ការញុះញង់បញ្ឆេះកំហឹងដោយការស្អប់ខ្ពើមរើសអើងបង្កជម្លោះ រវាងជាតិសាសន៍ សាសនា ឬបំផ្លើសព័ត៌មានខុសពីការពិតដែលបង្កើតឱ្យមានអសន្តិសុខសង្គម ។
​​
៤)ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ ដើម្បីដោះស្រាយទំនាស់នៃការផ្សាយព័ត៌មានដែលបង្កឱ្យកើតមានភាពវឹកវរ និងប៉ះញល់ដល់ការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល ។
​​
៥)ត្រូវរួមគ្នាយកចិត្តទុកដាក់បង្កើនសមត្ថភាពយល់ដឹង ទាំងផ្នែកបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីដើរឱ្យទាន់តម្រូវការទីផ្សារ ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ និងការវិវត្តសភាពការណ៍សកលលោក

​​
៦)ត្រូវធ្វើឱ្យ្របព័ន្ធផ្សព្វផ្សាយប្រពៃណីក្លាយជាប្រព័ន្ធ ដែលមានភាពវ័យឆ្លាតនិងឤចបត់បែន ទៅតាមស្ថានភាពជាក់ស្តែង និងការវិវត្តន៍នៃបច្ចេកវិទ្យាទំនើប ដើម្បីប្រឈមនឹងការប្រកួតប្រជែងទីផ្សារក្នុងយុគសម័យឌីជីថល ។

៧)ត្រូវរួមគ្នាកសាងគោលនយោបាយក្របខណ្ឌយុទ្ធសា្រស្ត បទប្បញ្ញត្តិច្បាប់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបទប្បញ្ញត្តិស្តង់ដាសុវត្ថិភាពឌីជីថល ដែលជាកត្តាចាំបាច់សម្រាប់ការគ្រប់គ្រងសុវត្ថិភាពទិន្នន័យក្នុងការធ្វើពាណិជ្ជកម្ម ការទូទាត់តាមប្រព័ន្ធ អេឡិកត្រូនិក និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីប្រឆាំងនឹងពត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ។

ជាមួយនឹងការប្រកាសបើកសន្និសីទកំពូល “សារព័ត៌មានឤស៊ីលើកទី១៦” នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជូនពរអោយអង្គសន្និសីទទទួលបានជោគជ័យក្នុងការផ្លាស់ប្តូរមតិ ដើម្បីជាប្រយោជន៍ ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មានក្នុងតំបន់ និងសកលលោក និងសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី សូមទទួល បាននូវផាសុកភាព និងអនុស្សាវរីយ៍ល្អៗ ក្នុងការស្នាក់នៅលើទឹក ដីអង្គរដ៏ល្បីល្បាញនៃកម្ពុជា ៕  

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 188 នាក់

ម្សិលមិញ 947 នាក់

សរុប 448948 នាក់