សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

images (66)

សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

នៅព្រឹកថ្ងៃទី១៣ មិថុនា នេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី (Hungary) និងបន្តទៅចូលរួមប្រជុំ CICA នៅប្រទេសតាជីគីស្ថាន (Tajikistan) ។ នៅក្នុងដំណើរទស្សនកិច្ចនៅ Hungary នេះ ខ្ញុំនឹងជួបប្រជុំទ្វេភាគីជាមួយរដ្ឋាភិបាលហុងគ្រីដើម្បីលើកកម្ពស់ ពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការអោយកាន់តែជិតស្និទ្ធថែមទៀតរវាងប្រទេសយើងទាំង២។ នៅក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជានឹងចុះកិច្ចព្រមព្រៀងមួយចំនួនជាមួយហុងគ្រី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកម្មវិធីផ្លាស់ប្តូរវិស័យអប់រំជាមួយគ្នាផងដែរ។

ក្រោយពីទស្សនកិច្ចនៅហុងគ្រីនាថ្ងៃទី១៤ ខែមិថុនា រួចហើយ ខ្ញុំនឹងបន្តដំណើរទៅកាន់ប្រទេស Tajikistan ដើម្បីចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៥ នៅថ្ងៃទី១៥ ខែមិថុនា នៅទីក្រុងឌូស្ហាន់បេ (Dushanbe) ។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

(អត្ថបទ សម្តេចតេជោ សែន)

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 278 នាក់

ម្សិលមិញ 1058 នាក់

សរុប 419592 នាក់