ប្រធានមន្ទីកសិកម្មខេត្ត គួរពិនិត្យឡើងវិញ ចំពោះឈ្មួញដែលដឹកជញ្ជូនឈើ ខុសច្បាប់(ឈ្មោះ គង់ ស៊ីផូត) កំពុងចែកចាយពេញខេត្ត ដោយប្រើច្បាប់អស់សុពលភាពតាំងពីឆ្នាំ២០១៨!

photo_2019-06-14_20-46-59 (1)

ខេត្តកំពង់ឆ្នាំង ៖ យោងតាមសេចក្តីរាយការមួយចំនួនបង្ហើបអោយដឹងថា ការដឹកជញ្ជូនឈើឆ្អិន ដែលមានជ្រកក្រោមលេស(PC)ដឹកពី(ខេត្តព្រះវិហារ រតនគីរី មណ្ឌលគីរី និងខេត្តពោធិ៍សាត់) ចូលមកចែកចាយដោយឈ្មួញក្នុងខេត្តកំពង់ឆ្នាំង ក្រោមលេសឈើមានច្បាប់ ហើយក៍លួចដឹកឈេីរាប់ខែមកនេះមិនបាច់មានច្បាប់ថែមទៀតផង ។
សេចក្តីរាយការណ៍ខាងលេីបានអោយដឹងទៀតថាច្បាប់ឬ(PC)តម្រូវអោយដាក់ត្រឹមតែ៣០ម៉ែត្រគីប ក្នុងរថយន្ត១គ្រឿងម៉ាកយីឌុប ប៉ុន្តែជាទូទៅគេដាក់លើសរហូតដល់៤០ទៅ៥០ម៉ែត្រគីប ការដាក់លើសនេះគឺសម្រាប់ដោះស្រាយសមត្ថកិច្ចតាមដងផ្លូវដែលក្នុង១កន្លែង១០ទៅ១៥រៀលក្នុង១រថយន្ត។

ដូចករណីព្រឹកមិញនេះមាន រថយន្តដឹកឈើយកទៅលាក់ក្នុងព្រៃខាងក្រោយបានជាប់ផុងធ្វើការដឹកជញ្ជូនផ្លាស់ប្ដូរដោយរថយន្ដតូច ត្រូវបានគេសង្ស័យថាជាឈើលាក់លៀមឃុបឃិតដោយខុសច្បាប់!ប៉ុន្តែករណីតែរថយន្តដឹកឈើកាលពីព្រឹកមិញបន្តរេីចេញរហូតដល់ព្រឹកនេះគឺជាការដឹកឈើច្បាប់ហួសសុពលភាព ។

- បើយោងលិខិតរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ឆ្នាំង រដ្ឋបាលព្រៃឈើ
អនុញ្ញាត(បង្កើតរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើ)
(លេខ 26 ខរព/កឆ ចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៨ ដែលមានលោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី ជានាយខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ហើយក៏បានចុះហត្ថលេខាដោយ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តកំពង់ឆ្នាំង នៅថ្ងៃ ២០ ខែមិថុនាដូចគ្នា ដោយបានបញ្ជាក់យ៉ាងច្បាស់ថា(ក្នុងសុពលភាពចាប់ពីថ្ងៃទី ១ មករាឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨) ដែលមានរយៈពេលតែមួយឆ្នាំគត់។

-ករណីការលួចដឹកជញ្ជូនឈើខុសច្បាប់ដោយជ្រកក្រោមលេសឈើស្របច្បាប់ របស់ឈ្មួញឈើម្នាក់ឈ្មោះ ភោគ ដែលមានទីតាំងដេប៉ូឈើនៅដំរីស ត្រូវបានគេដឹងថាជាអ្នករកស៊ីឈើទាំងស្របច្បាប់និងខុសច្បាស់ ហើយមានការត្រូវរ៉ូវគ្នាជាមួយជំនាញរដ្ឋបាលព្រៃឈើមួយចំនួនផងដែរ។

-ជាក់ស្ដែងកាលពីយប់មិញថ្ងៃទី ១៣ ខែ ៦ ឆ្នាំ ២០១៩មាន
ករណីរថយន្តដឹកឈើលាក់ក្នុងព្រៃតាំងពីយប់ ហើយត្រូវបែកធ្លាយ ក្រោយពីរថយន្តធំមិនអាចបើកបរទៅមុខបាន ដោយសារជាប់ផុង ត្រូវបានដោះដូរដឹកជញ្ជូនដោយរថយន្តតូច ហេតុការណ៍នេះកើត
នៅភូមិស្រុករអិល/ឃុំថ្មឥដ្ឋ/ស្រុកកំពង់ត្រឡាច/ខេត្តកំពង់ឆ្នាំង/។

-កម្មករលើកឈើបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ឈើនេះជារបស់ឈ្មោះ ភោគ និងប្រពន្ធឈ្មោះ តាំងអី ដែលមានស្តង់ឈើដ៏ធំមួយនៅដំរីស ជិតក្រុងកំពង់ឆ្នាំងនិងជាម្ចាស់ឈើនេះផងដែរ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 134 នាក់

ម្សិលមិញ 1548 នាក់

សរុប 820893 នាក់