សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានសភានៃប្រទេសហុងគ្រី

62457206_2275491315832686_3479635276035260416_n

នៅព្រឹកថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៩នេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃប្រទេសហុងគ្រីរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនវសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានជួបពិភាក្សាការងារជាបន្តជាមួយលោក ឡាស្លូ ម័រវៀវ៍ (Laszlo Kover) ប្រធានសភានៃប្រទេសហុងគ្រី។

ក្នុងជំនួបនោះ លោកប្រធានសភាពហុងគ្រី បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា គាត់ធ្លាប់ទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយបានជួបជាមួយសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចហេង សំរិន ប្រធានរដ្ឋសភាផងដែរ។លោកបានគូសបញ្ជាក់ថា លោកបានឃើញនូវការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍច្រើន ដែលខុសប្លែកពីមុនដែលប្រទេសកម្ពុជាមិនមានអ្វីដោយត្រូវខ្ទិចខ្ទាំដោយសារសង្គ្រាម ប៉ុន្តែពេលនេះមានការរីកចំរើនយ៉ាងច្រើន និងឆាប់រហ័ស។ លោកប្រធានសភាហុងគ្រី ចង់ឃើញមានការពង្រឹងពង្រីកទំនាក់ទំនងរវាងសភា និងសភានៃប្រទេសទាំងពីរ និងសហប្រតិបត្តិការលើវិស័យវប្បធម៌​ និងវិស័យដទៃទៀតទាំងទ្វេភាគី ពហុភាគី។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី​ បានមានប្រសាសន៍ថា នេះជាលើកដំបូងក្នុងនាមជានាយករដ្ឋមន្ត្រី ដែលសម្ដេចបានមកទស្សនកិច្ចក្នុងប្រទេសហុងគ្រី។ សម្តេចតេជោក៏បានស្នើឲ្យប្រធានព្រឹទ្ធសភា នៃប្រទេសទាំងពីរបង្កើននូវទំនាក់ទំនងជាមួយគ្នា ជាពិសេសពេលខាងមុខយើងនឹងស្ថានទូតរៀងៗខ្លួន។ សម្តេចតេជោក៏បានគួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺបានបន្តពង្រឹង
ទំនាក់ទំនងដែលយើងធ្លាប់មានអោយកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសម្ដេចតេជោចង់ឃើញគោលដៅសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងការពង្រឹងសេដ្ឋកិច្ច ទេសចរណ៍ជាដើម ។ សម្តេចតេជោ ក៏បានអរគុណដល់ប្រទេសហុងគ្រីដែលបានគាំទ្រកម្ពុជា រាល់ដំណោះស្រាយបញ្ហានានា។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោក៏បានអញ្ជើញលោកប្រធានសភាហុងគ្រីចូលរួមកិច្ចប្រជុំសភាអាស៊ីអឺរ៉ុបនៅឆ្នាំ២០២០ ដែលកម្ពុជាត្រូវរៀបចំនោះ។

លោកប្រធានសភា ក៏បានឯកភាព និងអរគុណដល់សម្ដេចដែលបង្កើតយន្តការរវាងសភា និងសភានៃប្រទេសទាំងពីរ ជាពិសេសក្នុងការតាក់តែងអនុសារណៈសហប្រតិបត្តិការរវាងសភា នៃប្រទេសពីក្នុងការពង្រឹងស្ថាប័ននេះ។ លោកបានគួរបញ្ជាក់ថាប្រទេសហុងគ្រីគាំទ្រទាំងស្រុងចំពោះប្រទេសកម្ពុជាដើម្បីឲ្យសភាអឺរ៉ុបផ្ដល់ការភាពយុត្តិធម៌ដល់ប្រទេសកម្ពុជាចំពោះបញ្ហារឿងការដក EBA ។

លោកបានបន្តថា តាមរយៈកិច្ចព្រមព្រៀងទាំងបីនេះគឺឆ្លុះបញ្ចាំងពីគំនិតថ្មីនៅប្រទេសទាំងពីរក្នុងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម ហើយលោកនឹងជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនលើវិស័យទេសចរណ៍ និងការផ្ដល់អាហារូបករណ៍ដល់ប្រទេសកម្ពុជាផងដែរ ហើយលោកសង្ឃឹមថា កម្ពុជានឹងបញ្ជូននិស្សិតទៅសិក្សានៅប្រទេសហុងគ្រីបន្តទៀត និងប្រើប្រាស់ចំណេះដឹងទាំងនោះជួយដល់ប្រទេសកម្ពុជា។ លោកក៏បានអរគុណគុណដល់សម្ដេចតេជោផងដែរដែលទទួលយកនូវអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសហុងគ្រីនៅអំឡុងខែតុលាខាងមុខ។

សម្ដេចតេជោ ក៏បានអរគុណដល់ប្រទេសហុងគ្រីផងដែរ ដែលតែងតែផ្ដល់អាហារូបករណ៍ និងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ហើយតាមសម្តេចសង្ឃឹមថាតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចនៅខែតុលាខាងមុខនេះ សម្ដេចនឹងបន្តការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរបន្ថែមអោយកាន់តែរឹងមាំបន្ថែមទៀត៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 835 នាក់

ម្សិលមិញ 1105 នាក់

សរុប 490872 នាក់