ក្រសួងកសិកម្ម​ ប្រកាស​ឲ្យ​ផ្អាក​ការ​នាំចូល​ថ្នាំ​មួយ​ប្រភេទ

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​២៥​ខែ​ឧសភា​ បាន​ប្រកាស​ឲ្យ​ពាណិជ្ជករ​ដែល​កំពុងតែ​ធ្វើ​អាជីវកម្ម​ថ្នាំ​កសិកម្ម​គ្រប់​ប្រភេទ​​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​ការ​នាំចូល​ថ្នាំ​កម្ចាត់​ស្មៅ​គ្រប់​ប្រភេទ​។

5b0914597b137_1527321660_large

សេចក្ដី​ប្រកាស​នេះ ត្រូវ​ធ្វើឡើង​បន្ទាប់ពី​​មាន​ករណី​ពុល​ប្រជាពលរដ្ឋ​នៅ​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ​ខេត្ត​ក្រចេះ​ដែល​សង្ស័យ​លើ​ករណី​ប្រើប្រាស់​ថ្នាំ​កសិកម្ម​ខុសច្បាប់។

​ក្រសួង​ប្រកាស​ទៀត​​ថា​ ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​និង​ម្ចាស់​កសិដ្ឋាន​ទាំងអស់​ដែល​បាន​នាំចូល​ថ្នាំ​កសិកម្ម​ទៅ​ប្រើ​ប្រាស់​នៅ​ដី សម្បទាន​សេដ្ឋកិច្ច​និង​កសិដ្ឋាន​របស់​ខ្លួន ត្រូវ​រាយការណ៍​ជូន​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ​អំពី​ការ​ប្រើប្រាស់​ ដើម្បី​ចុះ​ត្រួតពិនិត្យ ​និង​ណែនាំ​បច្ចេកទេស​ក្នុង​ការ​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព និង​សុវត្ថិ​ភាព​៕​

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 97 នាក់

ម្សិលមិញ 671 នាក់

សរុប 1337516 នាក់