​​ប្រើ​សុទ្ធតែ​ស្លាក​លេខ​រដ្ឋ​ ​បំពាក់​មកលើ​យានជំនិះ​របស់​ខ្លួន ហើយ​ដើរ​អួតអាង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រិះគន់​ពេញ​ភូមិ​​ ​

photo_2019-06-15_17-44-06

ខេត្ត​កំពត ​៖ មាន​ប្រភព​ច្បាស់​ការណ៍​បានឲ្យដឹងថា មាន​បុគ្គល​ពីនាក់ទីមួយ ឈ្មោះ ហ៊ិន យុ​ត្ថា​នា ភេទប្រុសអាយុ៥៥ឆ្នាំ ទីពីរឈ្មោះចាន់ សុផល ភេទប្រុសអាយុ៥៥ឆ្នាំដូចគ្នាបាន រស់នៅ​ក្នុង ភូមិ​ដាស​ស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត កំពុង​តែបានអួតអាង​ពី​តួនាទី​របស់​ខ្លួន ខណៈ​រូបគាត់​ទាំងពីបាន មាន​លិខិត​បង្គាប់ការ​ពី​ព្រះមហាក្សត្រ​កាន់​នៅ​នឹង​ដៃ​ទៀតផង។​ក្រៅពី​នោះ​ពួកគេទាំងពីថែមទាំង បាន​ប្រើប្រាស់​រថយន្ត និង​ម៉ូតូ ពាក់​ស្លាក​លេខ​(​រដ្ឋ​)​ក្លែងក្លាយ​មក​អួតអាង​ពេញ​ភូមិ​ធ្វើ​ឲ្យ​អ្នកភូមិ​រិះគន់​គ្រប់ៗ​គ្នា​។ ចំពោះ​ករណី​បែប​នេះ​មហាជន​សូមឲ្យ​អស់លោក​ជា​សមត្ថកិច្ច​ជំនាញគួរ​បើក​ការសើុបអង្កេត​ឲ្យបាន​ហ្មត់ចត់​ផង ធ្វើ​បែប​នេះ​ដើម្បី​សុវត្ថិភាព​ជូនប្រជាពលរដ្ឋនៅ ក្នុង​មូលដ្ឋាន​របស់​យើងទាំងអស់គ្នា​ផង។​ ​បន្ទាប់​ពី​មាន​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម Facebook ឈ្មោះ ហ៊ិន យុ​ត្ថា​នា និងឈ្មោះចាន់ សុផល និង មានប្រតិកម្ម​ដោយបាន​អួតអាង​ថា គាត់​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស​បង្គាប់​ឲ្យធ្វើ​ជា​ប្រធា​ន​អង្គការ​មនុស្សធម៌​មួយ​សម្រាប់​ជួយ​ជន​ក្រីក្រ​ចំនួន​១៥០០​នាក់ ។​ប៉ុន្តែ មហាជន​ហាក់ដូចជា​មិន​យល់​សោះ ព្រោះថា​កន្លង​មក​គេ​មិនដែលឃើញ​ឈ្មោះ ហ៊ិន យុ​ត្ថា​នា និងឈ្មោះ ចាន់ សុផល ទាំងពីនាក់បាន​ដើតម្លើង​សក្តិ​យស​ដល់​អ្នកភូមិ​ដាសស្គរ​តាមតែ​អំពើ​តែចិត្ត មើល​ទៅ​ដូច​ជា​ធំ​ជាង​រាជរដ្ឋាភិបាល​ទៅទៀត​។​
​លើសពី​នេះ​គាត់​ទាំងពីនាក់បាន ប្រើ​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​ក្លែងក្លាយ​ដែល​មាន​លេខ រដ្ឋ 07-2-6688 មើល​ទៅ​គឺ​ខុស​ពីតួនាទី​របស់​ខ្លួន សុី វិល​មិន​ចំ​សុី វិល មន្ត្រីរាជការ​មិន​ចំ​រាជការ ជួនកាល​ជិះ​រថយន្ត​រដ្ឋ​ក្លែងក្លាយ​នេះ ដឹក​ប្រពន្ធ​ដើប្រមូល​កន្ទុយលេខ​តាម​ភូមិ​.​ថែមទាំង​មាន​ទាំង​ខ្នោះដៃ អាយ​ឌី បំពាក់​ពេញ​ចង្កេះ មើល​ទៅ​ដូច​កង​កម្មង់​ដូរ​ពិសេស​អញ្ចឹង​។​ ​ជាមួយគ្នានេះ មហាជន​នៅក្នុងស្រុក​បានសំណូមពរ​ដល់​អាជ្ញាធរ និងជំនាញ និង​ស្ថាប័ន​ច្បាប់​មេត្តា​ចុះ​មក​ស៊ើបអង្កេត​ដល់​ឈ្មោះ ហិុន យុ​ត្ថា​នា និងឈ្មោះ ចាន់ សុផលទាំងពីនាក់នេះនាបច្ចុប្បន្ន​រស់នៅ​ក្នុង ភូមិ​ដាស​ស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​ផងដែ ធ្វើ​បែប​នេះ​ដើម្បី​រក្សា​សុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​យើង​ទាំងអស់គ្នាផងដែរ។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 812 នាក់

ម្សិលមិញ 1105 នាក់

សរុប 490849 នាក់