ប្រជាសហគមន៍ ភូមិតាង៉ាត ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី សង្ឃឹមថាលោកប្រធានមន្ទី កសិកម្ម និង លោកប្រធានមន្ទីបរិស្ថាន នឹងចាត់វិធានការក្នុងការទប់ស្កាត់ការបំផ្លាញព្រៃសហគមន៍

photo_2019-06-17_14-19-53

ខេត្តរតនគិរី ៖ ប្រជាសហគមន៍ ភូមិតាង៉ាត ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ព្រួយបារម្ភ ពីចលនារុករាន ទន្ទ្រានព្រៃសាធារណៈរបស់រដ្ឋ និងព្រៃការពារធម្មជាតិ មកជាសម្បត្តិឯកជនជាច្រើនហិកតា ។ ប្រជាសហគមន៍ សង្កេតឃើញថា រូបភាពនៃការកាប់រុករានទន្ទ្រានដីព្រៃ របស់រដ្ឋ និងដីព្រៃសហគមន៍ មកធ្វើជាសម្បត្តិបុគ្គល បណ្ដាលមកពីការគ្រប់គ្រងរដ្ឋបាលឃុំ/សង្កាត់នៅតែមានកម្រិតខ្សោយ អំពើពុករលួយ ហើយ អាជ្ញាធរពាក់ព័ន្ធអសមត្ថភាពទប់ទល់បទល្មើសព្រៃឈើ។

ប្រភពដដែលបានបន្តថា អ្នកដែលហ៊ានកាប់បំផ្លាញព្រៃសហគមន៍ជាច្រើនហិកតានេះ គឺមានឈ្មោះថាឧកញ៉ាវណ្ណ សោភា ហៅ ឧកញ៉ាខ្មោច ។ ការដែលអាចធ្វើទៅបានព្រោះមានការបើកភ្លើងខៀវពីអាជ្ញាធរមូលដ្ឋាន ដោយក្នុងនោះគឺមានការឃុបឃិតពីសំណាក់លោកប្រធានសហគមន៍ផ្ទាល់ , មេភូមិតាង៉ាត និងលោកមេឃុំ តាវែង រួម អភិបាលស្រុកតាវែងផងដែរ ។

ហេតុដូច្នេះហើយទើបប្រជាសហគមន៍ គ្មានសង្ឃឹម ទៅលើលោកប្រធានសហគមន៍ , មេភូមិតាង៉ាត និងលោកមេឃុំ តាវែង រួម អភិបាលស្រុកតាវែង តទៅទៀតនោះទេ គឺពួកគាត់សង្ឃឹមថាលោកប្រធានមន្ទី កសិកម្ម និង លោកប្រធានមន្ទីបរិស្ថាន នឹងមានវិធានការក្នុងការទប់ស្កាត់ការបំផ្លាញព្រៃសហគមន៍។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1288 នាក់

ម្សិលមិញ 885 នាក់

សរុប 547813 នាក់