សាលប្រជុំសាលាស្រុកដំណាក់ចង្អើរ មានការរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុក អណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្ដម កែនសត្ថា អភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត

photo_2019-06-18_21-12-27

ខេត្តកែប ៖ សាលប្រជុំសាលាស្រុកដំណាក់ចង្អើរ មានការរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុក អណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្ដម កែនសត្ថា អភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត សមាជិកក្រុមប្រក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាព នាយកទីចាត់ការចំណុះរចនាសម្ព័នសាលាខេត្ត មន្រ្តីរាជការ មេបញ្ជាការ អធិការ កងកម្លាំងទាំងបី គណៈអភិបាលស្រុក នាយកសាលា ប្រធានការិយាល័យ ជុំវិញស្រុក មេប៉ុស្តិរដ្ឋបាលឃុំទាំងពីរ មេប៉ុស្តិការពាព្រំដែនទឹក ក្រុមប្រឹក្សាឃុំទាំងពីរ មេភូមិ ជំនួយការភូមិគ្រប់ភូមិ តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងសហគមន៍ ប្រធានមណ្ឌលសុខភាព សរុបចំនួន ១៧៦រូប។
បន្ទាប់ពីលោក គៅ គី ទើបជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាស្រុកដំណាក់ចង្អើរអណត្តិទី៣ មានមតិប្តេជ្ញាចិត្តរួចមក ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកែបបានមានអនុសាសន៍សំណេះសំណាលផ្ដាំផ្ញើដូចខាងក្រោម៖
ជោគជ័យនៃការបោះឆ្នោតជាតិលើកទី៦ កន្លងមកនេះ គឺជាជោគជ័យរួមរបស់ប្រជាជាតិ និងប្រជាជនកម្ពុជារបស់យើង។
ដោយឡែកសម្រាប់ការបោះឆ្នោតគ្រប់ថ្នាក់ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់តាំងពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី១ លើកទី១ ឆ្នាំ២០០២មកដល់បច្ចុប្បន្ន ប្រទេសយើងបានរៀបចំការបោះឆ្នោតចំនួន៧លើករួចមកហើយ ការបោះឆ្នោតដើម្បីបង្កើតឡើងក្រុមប្រឹក្សានៃរដ្ឋបាលគ្រប់ថ្នាក់ ទាំងថ្នាក់ក្រោមជាតិ មានអត្ថន័យយ៉ាងជ្រាលជ្រៅលើប្រព័ន្ធនយោបាយនិងរដ្ឋបាលនៅកម្ពុជាគឺ៖

១.ពង្រឹង ពង្រីកដំណើការលទ្ធផលប្រជាធិបតេយ្យ សេរីពហុបក្សឲ្យចាក់គ្រិះរហូតដល់មូលដ្ឋាន។
២.នាំមកនូវការផ្លាស់ប្ដូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនូវកម្ពុជាតាមបែបផែននៃវិមជ្ឈការ និងវិសហមជ្ឈការ សំដៅលើការផ្ទេរមុខងារ អំណាច ធនធាន សិទ្ធិស្វ័យរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។
៣.លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ។
កិច្ចការសំខាន់ៗដែលក្រុមប្រឹក្សារាជធានីខេត្ត អណត្តិទី៣ ត្រូវយកចិត្តទុកដាក់រួមមានដូចខាងក្រោម៖
ក.កិច្ចការបន្ទាន់ចាំបាច់បន្ទាប់ពីកិច្ចប្រជុំចូលកាន់តំណែង
ខ.កិច្ចការជាអាទិភាពសម្រាប់ក្រុមប្រឹក្សាអណត្តិទី៣។
ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការខាងលើនេះ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការប្រជាពលរដ្ឋក្នុងដែនសម្ថកិច្ចរបស់ខ្លួន។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 979 នាក់

ម្សិលមិញ 610 នាក់

សរុប 739303 នាក់