ពីធី សំណេះសំណាល និងបើកវគ្គបំប៉នសម្រាប់សិស្សថ្នាក់ទី១២ ក្រោមអធិបតី ឯកឧត្ដម កែន សត្ថា អភិបាលខេត្តកែប

photo_2019-06-18_21-34-35

ខេត្តកែប ៖ ព្រឹកថ្ងៃអង្គារ ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩! សាលាវិទ្យាល័យប៉ុនរ៉ានី ហ៊ុន សែន ចរិយាវង្សបានរៀបចំ ពីធី សំណេះសំណាល និងបើកវគ្គបំប៉នសម្រាប់សិស្សថ្នាក់ទី១២ ក្រោមអធិបតី ឯកឧត្ដម កែន សត្ថា អភិបាលខេត្តកែប ឯកឧត្ដម ទេព យុទ្ធី សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៥ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ចរិយាវង្ស ដែលត្រូវរៀនបំប៉ន សម្រាប់ត្រៀមប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ខាងមុខនេះ។

ឆ្លៀតក្នុងឪកាសនេះដែរ ឯកឧត្ដម អភិបាលខេត្ត បានមានប្រសាសន៌សំណេះសំណាលផ្ដាំផ្ញើក្នុងអង្គពិធីដូចខាងក្រោម៖
គោលការណ៍ប្រលង ចេះ គឺជាប់ អត់ចេះ គឺធ្លាក់ នេះជាគោលនយោបាយរបស់ក្រសួងអប់រំ។ អញ្ជឹងយើងទាំងអស់គ្នាជាសិស្សានុសិស្ស យុវជន ទាំងយុវតីរបស់យើង គឺគ្មានអ្វីក្រៅពីការពឹងលើសម្ថភាពខ្លួនយើងទេ(ខ្លួនទីពឹងខ្លួន) មិនមែនពឹងអ្នកជិតខាង និងប្រយ៉ុងទេ ដូចច្នេះក្មួយៗជាសិស្សានុសិស្ស យុវជន យុវតី ត្រូវពឹងលើសម្ថភាពរបស់ខ្លួនផ្ទាល់។ ការប្រលងត្រូវប្រឹងរៀនគ្រប់មុខវិជ្ជាទាំងអស់ទើបទទួលបានជោគជ័យ យើងមិនត្រូវខំរៀនតែមុខវិជ្ជាណាដែលយើងស្រលាញ់នោះទេ។
រដ្ឋាភិបាលក៏បានកំណត់ខេត្តរបស់យើងជាខេត្តឈានមុខនៅអាស៊ានទៀតឥឡូវនេះ យើងទាំងអស់គ្នាត្រូវឈានមុខទាំងអស់គ្នាមិនមែនសម្រាប់តែមន្រ្តីរាជការ និងប្រជាពលរដ្ឋនោះទេ នៅក្នុងការប្រលងក៏អញ្ជឹងដែរ ។
បន្ទាប់ពីឯកឧត្ដមអភិបាលខេត្ត បានបញ្ចេញមត្តិសំណេះសំណាលផ្ដាំផ្ញើចប់ ឯកឧត្ដម ក៏បានឧបត្ថម្ភជូនដល់លោកគ្រូអ្នកគ្រូចំនួន១៣នាក់ ក្នុងម្នាក់កាបូប១ ថវិកាចំនួន៤០,០០០៛ និងក្មួយៗសិស្សានុសិស្សចំនួន១៣៨នាក់ ក្នុងម្នាក់កាបូបចំនួន១ ថវិកាចំនួន១០,០០០៛៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 341 នាក់

ម្សិលមិញ 871 នាក់

សរុប 555609 នាក់