ការរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុក អណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្ដម កែនសត្ថា អភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមពី គណៈអភិបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត សមាជិកក្រុមប្រក្សាខេត្ត

photo_2019-06-18_21-56-25

ខេត្តកែប៖ រសៀលថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩!  សាលប្រជុំសាលាក្រុងកែប មានការរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុក អណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្ដម កែនសត្ថា អភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមពី គណៈអភិបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត សមាជិកក្រុមប្រក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាព នាយកទីចាត់ការចំណុះរចនាសម្ព័នសាលាខេត្ត គណៈអភិបាលក្រុង មន្រ្តីរាជការនៃសាលាក្រុងកែប មេបញ្ជាការ អធិការ កងកម្លាំងទាំងបី ប្រធានការិយាល័យចំណុះ ជំនាញរបស់ក្រុង ក្រុមប្រឹក្សាសង្កាត់ ស្មៀន និងមេភូមិ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ មណ្ឌលសុខភាព តំណាងអង្គការក្រៅរដ្ឋាភិបាល សរុបចំនួន ៩៦រូប។
បន្ទាប់ពីលោកស្រី អភិបាលក្រុងបានឡើនអានរបាយការណ៍ជួនអង្គពិធី ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តកែបបានមានអនុសាសន៍សំណេះសំណាលផ្ដាំផ្ញើដូចខាងក្រោម៖
សមិទ្ធផល និងស្នាដៃដែលរដ្ឋបាលក្រុងសម្រេចបាននាពេលកន្លងមកពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យមក្នុងរង្វង់៧% ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលជាងពីរទស្សវត្សន៍ចុងក្រោយនេះ។
ការបោះឆ្នោតដើម្បីបង្កើតឡើងក្រុមប្រឹក្សានៃរដ្ឋបាលគ្រប់ថ្នាក់ ទាំងថ្នាក់ក្រោមជាតិ មានអត្ថន័យយ៉ាងជ្រាលជ្រៅលើបហរព័ន្ធនយោបាយនិងរដ្ឋបាលនៅកម្ពុជាគឺ៖

១.ពង្រឹង ពង្រីកដំណើការលទ្ធផលប្រជាធិបតេយ្យ សេរីពហុបក្សឲ្យចាក់គ្រិះរហូតដល់មូលដ្ឋាន។
២.នាំមកនូវការផ្លាស់ប្ដូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនូវកម្ពុជាតាមបែបផែននៃវិមជ្ឈការ និងវិសហមជ្ឈការ សំដៅលើការផ្ទេរមុខងារ អំណាច ធនធាន សិទ្ធិស្វ័យរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។
៣.លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ។
កិច្ចការសំខាន់ៗដែលក្រុមប្រឹក្សារាជធានីខេត្ត អណត្តិទី៣ ត្រូវយកចិត្តទុកដាក់រួមមានដូចខាងក្រោម៖
ក.កិច្ចការបន្ទាន់ចាំបាច់បន្ទាប់ពីកិច្ចប្រជុំចូលកាន់តំណែង
ខ.កិច្ចការជាអាទិភាពសម្រាប់ក្រុមប្រឹក្សាអណត្តិទី៣។
ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការខាងលើនេះ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការប្រជាពលរដ្ឋក្នុងដែនសម្ថកិច្ចរបស់ខ្លួន

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 564 នាក់

ម្សិលមិញ 1331 នាក់

សរុប 524336 នាក់