សាខាកាកបាទក្រហមខេត្ត​កំពត​ប្រារព្ធ​ពិធី​ថ្វាយព្រះពរចម្រើនព្រះជន្ម សម្ដេច​ព្រះមហាក្សត្រីនរោត្តមមុនិនាថ សីហនុ​ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសសមាគមកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

photo_2019-06-19_21-14-06

 

ខេត្តកំពត ៖ ក្នុងឱកាសដ៏នក្ខត្តឫក្សនៃពិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅរសៀលថ្ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតបានរៀបចំពិធីសូត្រមន្តចម្រើនព្រះជន្ម ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងឱកាសបុណ្យ​ចម្រើនព្រះជន្មវស្សា​គម្រប់៨៣យាងចូល៨៤ព្រះវស្សា សម្ដេច​ព្រះមហាក្សត្រីនរោត្តមមុនិនាថ សីហនុ​ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសសមាគមកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតតនៃយើង។​
ពិធីនេះក្រោមការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត​ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា និងលោកជំទាវ និងឯកឧត្ដម​ជឹង ផល្លា​ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ ព្រមទាំងមានការចូលរួមពីសំណាក់សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា ក្រុង ស្រុកទាំង៨ ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធជាតិកម្ពុជា មន្ទីរ អង្គភាពជុំវិញខេត្តសរុបប្រមាណ២៦៩អង្គ/នាក់។

ពីធីនេះបាននិមន្តព្រះសង្ឃចម្រើនព្រះបរឹត្ត នមស្ការព្រះរតនត្រ័យ សមាទានសីល ថ្វាយព្រះរាជកុសល ចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងបានឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យ ព្រះបារមី តាមថែរក្សាព្រះមហាស្វេតឆ័ត្រ និងវត្ថុស័កសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សាសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីសការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះបញ្ញាណឈ្លាសវៃ ព្រះសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ ត្រជុំដល់ប្រជារាស្ត្រ ជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ។​អង្គពិធីទាំងមូលក៏បាន ព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត លំឱនកាយលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ និងគុណបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រទានព្រះពរជ័យ សិរីមង្គលបវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបតែនឹងព្រះបរមសុខគ្រប់ ប្រការ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ជាទីជ្រកកោនរបស់ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា រស់នៅដោយទទួលបានសេចក្តីសុខសន្តិភាព សុភមង្គល និងការអភិវឌ្ឍន៍រីកចម្រើនថ្កុំថ្កើងរុងរឿង ជានិច្ចនិរន្តរ៍តរៀងទៅ ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 343 នាក់

ម្សិលមិញ 1058 នាក់

សរុប 419657 នាក់