មន្ទីរកសិកម្មខេត្តពោធ៏សាត់បានអំពាវអោយប្រជាពលរដ្ឋបញ្ឈប់ការធ្វើនេសាទដោយប្រើឧបករណ៏ល្មើសច្បាប់ក្នុងរដូវបិទនេសាទ ដើម្បីធានាបាននិរន្តរភាពពូជមច្ឆាជាតិអោយ បានគង់វង្ស

photo_2019-06-19_21-27-59

មន្ទីរកសិកម្មខេត្តពោធ៏សាត់បានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរនេសាទទាំងអស់ត្រូវបញ្ឈប់ការធ្វើនេសាទដោយប្រើប្រាស់ឧបករណ៏ល្មើសច្បាប់គ្រប់ប្រភេទ ហើយងាកមករកមុខរបរនេសាទដោយប្រើឧបករណ៏នេសាទដែលច្បាប់អនុញ្ញាតិ ដើម្បីអោយពូជមច្ឆារជាតិមានលទ្ធភាពពងកូនបន្តទៅមុខទៀតនៅក្នុងរដូវត្រីពងកូន។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធ៏សាត់ លោក ឡាយពិសិដ្ឋ បានអោយដឹងនៅថ្ងៃទី១៨មិថុនានេះថា សម្រាប់រដូវបិទនេសាទឆ្នាំ២០១៩នេះ មន្ទីរកសិកម្មខេត្តបានដាក់ផែនការដល់ខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលជលផលទាំងអស់ធ្វើយ៉ាងណាយកចិត្តទុកដាក់ខ្ពស់ក្នុងសកម្មភាពទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលគ្រប់រូបភាពក្នុងដែនសមត្តកិច្ចរបស់ខ្លួនអោយមានប្រសិទ្ធភាព ដោយកិច្ចសហការណ៏ជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ធ្វើយ៉ាងណាអោយពូជមច្ឆារជាតិមានលទ្ធភាពពងកូនបន្តទៅមុខទៀត ទុកសម្រាប់កូនចៅជំនាន់ក្រោយបានអាស្រ័យផលផងដែរ ។ ជាងនេះទៀតមន្ទីរកសិកម្ម បានណែនាំដល់មន្ត្រីជំនាញ ដើម្បីយកទៅអនុវត្តន៏
ទី១៖ត្រូវយកចិត្តទុកដាក់ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទឆ្នាំ២០១៩នេះ អោយបានជ្រួតជ្រាបដល់ប្រជានេសាទនៅគ្រប់ទិសទី អោយបានទូលំទូលាយ ពិសេសស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីប្រកបដោយប្រសិទ្ធភាពខ្ពស់
ទី២៖ត្រូវអនុវត្តន៏អោយខាងតែបាននូវរាល់ឧបករណ៏នេសាទទាំងឡាយណាដែលល្មើស នឹងសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលនារដូវបិទនេសាទដែលបានកំណត់
ទី៣៖ ត្រូវពង្រឹងកិច្ចសហការណ៏យ៉ាងជិតស្និតជាមួយអាជ្ញាធរមួលដ្ឋាន ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ត្រូវរឹតបន្តឹងនិងទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់រូបភាពនិងត្រូវមានវិធានការផ្លូវច្បាប់ប្រកបដោយប្រសិទ្ធភាព
ទី៤៖ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់រាល់ការទប់ស្កាត់បទល្មើសគ្រប់រូបភាពនៅក្នុងដែនសមត្តកិច្ចរបស់ខ្លួនតាមផ្នែកនិងសង្កាត់និមួយៗ
ទី៥៖ត្រូវមានកិច្ចសហការណ៏ល្អពីផ្នែកមួយទៅផ្នែកមួយ និងពីសង្កាត់មួយទៅសង្កាត់មួយដោយធ្វើការរួមគ្នាទាំងកម្លាំងនិងមធ្យោបាយសរុប
ទី៦៖ត្រូវរាការណ៏ជាបន្ទាន់នូវរាល់សកម្មភាពបទល្មើសដែលកើតមានឡើងក្នុងរដូវបិទនេសាទក្នុងដែនគ្រប់គ្រងរបស់ខ្លួនមកមន្ទីរខេត្ត ដើម្បីចាត់វិធានការណ៍ស្នើរសុំអន្តរាគមន៏ពីអភិបាលខេត្តក្នុងចាប់ជនល្មើស
ទី៧៖គ្រប់ផ្នែកត្រូវធ្វើរបាយកាណ៏ស្តីពីសកម្មភាពចុះល្បាតទប់ស្កាត់នឹងបង្ក្រាប បទល្មើសជាប្រចាំមកខណ្ឌធ្វើការបូកសរុបផ្ញើរមកមន្ទីរដើម្បីមានមូលដ្ឋានច្បាស់លាស់ ។
ប្រធានមន្ទីរកសិកម្មបានអោយដឹងទៀតថាដើម្បីអោយកិច្ចការងារទាំងអស់នេះកាន់តែមានប្រសិទ្ធខ្ពស់នោះត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ ដោយលោកសូមធ្វើការអំពាវនាវអោយបញ្ឈប់ការប្រើប្រាស់ឧបករណ៏នេសាទគ្រប់ប្រភេទដែលនាំអោយមានគ្រោះមហន្តរាយដល់ធនធានជលផលដូចជាការកែច្នៃស្បៃមុងធ្វើជាឧបករណ៏នេសាទ ការប្រើប្រាស់ឧបករណ៏ឆក់ ការកាប់បំផ្លាញព្រៃលិចទឹកជាជម្រកត្រីពងកូននឹងមធ្យោយបាយជាច្រើនផ្សេងៗទៀតជាដើម៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1307 នាក់

ម្សិលមិញ 885 នាក់

សរុប 547832 នាក់