អត្ថន័យនៃគោរមងារ « កិត្តិសង្គហបណ្ឌិត » ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រាះរាជទានផ្តល់ជូនលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន

35835947_610518879326818_3553762451604373504_n
ចាប់ពីឆ្នាំ១៩៧៨ មក លោកជំទាវ បានចូលរួមក្នុងចលនារំដោះជាតិ ក្នុងនាមជាគ្រូពេទ្យមួយរូបបំពេញ ភារកិច្ចជូនជាតិមាតុភូមិដោយមិនខ្លាចនឿយហត់រហូតដល់ថ្ងៃរំដោះជាតិទាំងស្រុង ចេញពីរបបខ្មៅងងឹត នៅថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ ។ លោកជំទាវ ត្រូវបានចាត់តាំងឲ្យបំពេញភារកិច្ចជាប្រធានស្នងការចាត់តាំងកងទ័ពរហូតដល់ឆ្នាំ ១៩៨០ ។

លោកជំទាវ បានខិតខំជម្នះនិងជម្រុញការអប់រំរហូតបានក្លាយជាអនុប្រធានគណៈកម្មការប្រយុទ្ធនឹងគ្រោះមិនចេះអក្សរ ។ ទន្ទឹមនឹងនេះដែរ លោកជំទាវក៏ត្រូវទទួលរ៉ាប់រង ការងាររបស់សមាគមនារី ក្នុងនាមជាអនុប្រធានសមាគមនារីសង្គ្រោះជាតិកម្ពុជា (សម័យរដ្ឋកម្ពុជា) ដល់ឆ្នាំ ១៩៨២ រហូតទទួលបានទំនុកចិត្ត ក្លាយជាសមាជិករដ្ឋសភារហូតដល់បច្ចុប្បន្ននេះ ។ បន្ថែមពីលើការទទួលខុសត្រូវដែលមានស្រាប់ លោកជំទាវ ក៏បានខិតខំខ្នះខ្នែងជួយដល់ការងារឃោសនា ការអប់រំមជ្ឈឹមបក្សប្រជាជនកម្ពុជា រហូតដល់ក្លាយជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
ចាប់ពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ន លោកជំទាវជាប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ។ ក្រៅពីការបំពេញភារកិច្ចជូនជាតិ លោកជំទាវមានឧបនិស្ស័យក្នុងការសិក្សា និងបានបន្សល់ទុកនូវស្នាដៃជានិក្ខេបបទបរិញ្ញាបត្រស្រាវជ្រាវលើប្រធានបទស្តីពី « វីរភាពស្ត្រីខ្មែរតាមរយៈអក្សរសិល្ប៍ » ក្នុងឆ្នាំ ១៩៩២ ។ ដោយមានការទទួលស្គាល់ស្នាដៃក្នុងការបំពេញភារកិច្ចដោយភាពប៉ិនប្រសប់របស់លោកជំទាវ សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា បានផ្តល់ជូនលោកជំទាវនូវ សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក « វិទ្យាសាស្ត្រនយោបាយ » នៅឆ្នាំ ២០០៦ ហើយក៏ជាឆ្នាំដែលលោកជំទាវបានខិតខំជ្រោមជ្រែង ក្នុងនាមជាស្ថាបនិកម្នាក់ជួយតាក់តែងច្បាស់ ស្តីពីការប្រឆាំងអំពើពុករលួយ និងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ។ បន្ថែមពីលើការទទួលស្គាល់ និងការផ្តល់នូវសញ្ញាបត្របណ្ឌិតកិត្តិយសនេះ លោកជំទាវជាកុលស្រ្តី មានចិត្តមោះមុត ក្នុងកិច្ចការសង្គមរហូតមានការ ទទួលស្គាល់ពីសាកលវិទ្យាល័យ គីម យ៉ុង នៃសាធារណរដ្ឋកូរ៉េ ផ្តល់ជូនលោកជំទាវនូវសញ្ញាបត្របណ្ឌិត កិត្តិយសផ្នែកសង្គមវិទ្យា នៅឆ្នាំ ២០១១ ។
គិតពីការចាប់ផ្តើមបម្រើប្រទេសជាតិពីទស្សវត្សរ៍ឆ្នាំ ១៩៧០ មកដល់បច្ចុប្បន្នលោកជំទាវបានតាំងចិត្តយ៉ាងមោះមុត ម៉ឺងម៉ាត់ ហ្មត់ចត់ ប្រកាន់ខ្ជាប់ចរិតមហាជន ដែលជាអត្តសញ្ញាណកូនកសិករ ខិតខំបំពេញ ភារកិច្ចលើផ្នែកសង្គមកិច្ច វប្បធម៌ និងមនុស្សធម៌ និងខិតខំបំពេញការងារឲ្យបានសម្រេច និងរាថយជូន ប្រទេសជាតិ និងប្រជាជន។  

35835947_610518879326818_3553762451604373504_n

images (5) images (4) 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1302 នាក់

ម្សិលមិញ 885 នាក់

សរុប 547827 នាក់