កូរ៉េខាងត្បូងវេចខ្ចប់អង្ករ៥០,០០០តោន ផ្តល់ទៅឲ្យកូរ៉េខាងជើង ដែលកំពុងខ្វះស្បៀងអាហារ

images (112)

ថ្ងៃពុធនេះកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួននឹងរៀបចំបញ្ជូនអង្ករប្រមាណ ៥០,០០០តោន  ទៅឲ្យកូរ៉េខាងជើង តាមរយៈស្ថាប័នរបស់អង្គការសហប្រជាជាតិ (UN)ដើម្បីជួយទីក្រុងព្យុងយ៉ាងទប់ទល់ ក្នុងបញ្ហាខ្វះខាតស្បៀងអាហារដែល UN បានអះអាងថា កាន់តែអាក្រក់ទៅៗ។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារព័ត៌មាន យុនហ៉ាប់ នៅល្ងាចថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩។

images (56)

ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ជំនួយស្បៀងនេះនឹងត្រូវដឹកជញ្ជូនទៅប្រទេស​កូរ៉េខាងជើង តាមរយៈទីភ្នាក់ងារកម្មវិធីស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិ (UN)។ វាក៏ជាលើកទីមួយផងដែរនៃការផ្តល់ជំនួយអង្ករ ពីកូរ៉េខាងត្បូងទៅកូរ៉េខាងជើងគិតចាប់តាំងពីឆ្នាំ២០១០ ដោយកាលណោះទីក្រុងសេអ៊ូលបានផ្តល់អង្ករ ៥,០០០តោន ដើម្បីជួយ ទីក្រុងព្យុងយ៉ាងងើបឡើងវិញពីការបំផ្លិចបំផ្លាញដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។

គួរកត់សម្គាល់ថា តាមរបាយការណ៍អង្គការសហប្រជាជាតិ កូរ៉េខាងជើងបាននិងកំពុងប្រឈមនូវបញ្ហាខ្វះខាតស្បៀងអាហារ កាន់តែខ្លាំងទៅៗ ដោយសារការដាក់ទណ្ឌកម្មពីអន្តរជាតិ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង និងភាពមិនអំណោយផលជាច្រើនឆ្នាំជាប់ៗគ្នានៃធម្មជាតិ៕

images (54)

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 857 នាក់

ម្សិលមិញ 1105 នាក់

សរុប 490894 នាក់