សម្លេងផ្ទុះហ្គាសលន់លឺរំពងពេញភូមិចេញពីផ្ទះកំពុងតែឆេះដោយសង្ស័យមានគេលួចដុតផ្ទះពលរដ្ឋអស់មួយខ្នងសល់តែផេះផង់

photo_2019-06-20_21-41-06

ខេត្តស្វាយរៀង ៖ សម្លេងផ្ទុះហ្គាសលន់លឺរំពងពេញភូមិចេញពីផ្ទះកំពុងតែឆេះដោយសង្ស័យមានគេលួចដុតផ្ទះពលរដ្ឋអស់មួយខ្នងសល់តែផេះផង់កាលពីវេលាម៉ោង៦និង៥៥នាទីព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៩ស្ថិតក្នុងភូមិស្វាយសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។


បើប្រជាពលរដ្ឋដែលឃើញហេតុនេះបានប្រាប់អោយដឹងថានៅមុនពេលកើតហេតុមានអណ្តាតភ្លើងចេញពីផ្ទះឈ្មោះគង់ សារឿន(ហៅសឿន)ភេទស្រី អាយុ៤៦ឆ្នាំហើយក៏មានសម្លេងផ្ទុះហ្គាសផូងផាំងឡើងកងរំពងពេញភូមិផ្អើលអស់អ្នកភូមិរត់មកឆោមរោមមើលប៉ុន្តែមិនអាចជួយបានព្រោះគ្មានទឹកបាញ់ពន្លត់ហើយក្នុងផ្ទះនេះមានធុងហ្គាសមួយដ៏ធំដោយខ្លាចផ្ទុះបានត្រឹមរាយការណ៍ទៅអាជ្ញាធរ ដើម្បីមកជួយពន្លត់។

ប្រភពបន្តទៀតថាផ្ទះបានឆេះអស់ទាំំងស្រុងទៅហើយទើបឃើញរថយន្តពន្លត់អគ្គីភ័យមកដល់ដែលផ្ទះនេះសង់អំពីឈើប្រក់សង្ក័សីងាយនិងឆេះណាស់។ហើយគ្រួសារនេះមានជីវភាពក្រីក្រខ្លាំងបានត្រឹមយំសោកស្តាយបោកខ្លួននូវការបាត់បង់ផ្ទះដែលបានខិតខំសន្សំលុយសាងស់ផ្ទះមួយខ្នងឲ្យកូនៗបានរស់នៅ។

បើតាមម្ចាស់ឈ្មោះគង់ សារឿន បានអោយដឹងថាគ្រាន់តែគាត់និងប្តីចេញផុតពីផ្ទះដើម្បីប្រកបរបររកសុីដូចសព្វមួយដងបានប្រមាណ១៥នាទីក៏មានគេប្រាប់ថាផ្ទះត្រូវភ្លើងឆេះគាត់ក៏រត់មកផ្ទះវិញឃើញភ្លើងឆេះយ៉ាងសន្ធោសន្ធៅនិងមានសម្លេងផ្ទុះផូងផាំង។

ប្រភពខាងលើបានបញ្ជាក់ទៀតថាករណីភ្លើងឆេះផ្ទះនេះសង្ស័យមានមនុស្សលួចដុតព្រោះនៅមុនពេលកើតហេតុមានយុវជនម្នាក់ស្លៀកខោក្រហមដើរក្រឡឹងផ្ទះរបស់គាត់ខណះដែលគាត់(គង់ សារឿន)និងប្តីចេញពីផ្ទះដោយកូនៗបានប្រាប់ថាមានពូស្លៀកខោក្រហមនិងដៃមានកាន់ដបសាំងមកគម្រាមអោយបងប្រុស សងលុយទៅគាត់ ហើយបើមិនព្រមសងលុយទេ ពូនោះថានិងដុតផ្ទះចោល។

ប្រភពបានបន្តទៀតថាដោយមានការភ័យខ្លាចកូនៗរបស់គាត់បានរត់ចេញពីផ្ទះ ស្រាប់តែមួយសន្ទុះក្រោយមកភ្លើងបានឆាបឆេះផ្ទះរបស់គាត់តែម្តង។


ទាក់ទិននិងការឆេះផ្ទះនេះដែរលោកអធិការនគរបាលក្រុងស្វាយរៀងបានប្រាប់ឲ្យដឹងថាករណីឆេះផ្ទះពលរដ្ឋនៅភូមិស្វាយ សង្កាត់ចេកនេះគឺសង្ស័យជំហានដំបូងបណ្តាលមកពីឆ្លងចរន្តអគ្គីសនីហើយទំហំនៃការខូចខាតមិនទាន់ដឹងនៅឡើយទេសមត្ថកិច្ចកំពុងចុះទៅធ្វើរឿងហ្នឹងហើយដើម្បីស្រាវជ្រាវរកការពិត៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 986 នាក់

ម្សិលមិញ 610 នាក់

សរុប 739310 នាក់