កក​ក៏​បាយ មេម៉ាយ​ក៏​ស្រី

52952619_2236169569963229_4316222088420524032_n

និយមន័យៈ ការ​និយាយ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ។

អត្ថាធិប្បាយ

កក​ក៏​បាយ

អ្នក​ទទួល​ទាន​បាយ​កក មក​ពី​គ្មាន​បាយ​ក្ដៅ ។ បើ​មាន​បាយ​ក្ដៅ មុខ​ជា​រុញ​បាយ​កក​ចេញ ។ ព្រោះ​បាយ​ក្ដៅ យ៉ាង​ណា​ក៏​ឆ្ងាញ់​ជាង​បាយ​កក​ដែរ ។ ម្ល៉ោះ​ហើយ ចេះ​តែ​ទទួល​ទាន​ទាំង​បង្ខំ​ចិត្ត​ទៅ ។ ប៉ុន្តែ​ដើម្បី​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ក៏​និយាយ​ថា បាយ​កក​ក៏​បាយ​ដែរ ឆ្អែត​ដូច​តែ​គ្នា ។

មេម៉ាយ​ក៏​ស្រី

អ្នក​ដែល​យក​ប្រពន្ធ​មេម៉ាយ ពុំ​មែន​មាន​ន័យ​ថា រក​ប្រពន្ធ​ក្រមុំ​ពុំ​បាន​នោះ​ទេ ។ ប៉ុន្តែ​មក​ពី​មាន​កត្តា​ផ្សេងៗ​ជាច្រើន​ដូចជា ៖

  • ស្ត្រី​មេម៉ាយ​ខ្លះ​ មាន​រូបរាង​ស្អាត ស្រស់​ប្រិមប្រិយ
  • ស្ត្រី​មេម៉ាយ​ខ្លះ​ មាន​ទ្រព្យ​សម្បត្តិ មាន​កិត្តិយស មាន​បុណ្យស័ក្តិ
  • ស្ត្រី​មេម៉ាយ​ខ្លះ​ មាន​អំណោយ​ទាន ឬ​មាន​ឧបនិស្ស័យ ។

និយាយ​រួម​ទៅ សេចក្ដី​ស្នេហា ឬ​សេចក្ដី​ស្រលាញ់​ពុំ​ប្រាកដ​ថា ក្រមុំ​‑មេម៉ាយ​អ្វី​ទេ ឲ្យ​តែ​ស្រលាញ់ ឬ ត្រូវ​ចិត្ត​គ្នា ឬ​ក៏​មាន​និស្ស័យ​នឹង​គ្នា ក៏​ស្រលាញ់​គ្នា​បាន​ហើយ ។ ព្រោះ​សេចក្ដី​ស្រលាញ់​ពុំ​រើស​ឋានៈ ឬ វណ្ណៈ​ទេ ។ សម​ដូច​ពាក្យ​ចាស់​លោក​ពោល​ថា ឃ្លាន​ឆ្ងាញ់ ស្រលាញ់​ល្អ ។

ដូច្នេះ ដើម្បី​លើក​ទឹកចិត្ត​ខ្លួនឯង គេ​ក៏​ពោល​ថា មេម៉ាយ​ក៏​ស្រី​ដែរ គឺ​ស្រី​ដូច​តែ​គ្នា បង្កើត​កូន​បាន​ដូច​តែ​គ្នា ។

Proverb

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 372 នាក់

ម្សិលមិញ 871 នាក់

សរុប 555640 នាក់