ហេតុការដ៏គួរអោយសង្វេកមួយបានកើតឡើងនៅ ភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី នារសៀលម៉ោង៤ ថ្ងៃទី២០ ខែមិថុនា ២០១៩ នេះ ដែលមានក្មេងប្រុសស្រីចំនួន ៤នាក់នាំគ្នាទៅលេងទឹកស្រះក្បែរវាលស្រែ

photo_2019-06-21_21-35-35

ខេត្តតាកែវ៖ ហេតុការដ៏គួរអោយសង្វេកមួយបានកើតឡើងនៅ ភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី នារសៀលម៉ោង៤ ថ្ងៃទី២០ ខែមិថុនា ២០១៩ នេះ ដែលមានក្មេងប្រុសស្រីចំនួន ៤នាក់នាំគ្នាទៅលេងទឹកស្រះក្បែរវាលស្រែចង្ងាយពីផ្ទះជីដូនជាង២០០ម៉ែត្រ លង់ទឹកស្លាប់ទាំងអស់ ។
នគរបាលស្រុកបាទីបានអោយដឹងថា ក្មេងដែលលង់ទឹកស្លាប់ខាងលើ មានចំនួន ០៤នាក់ ហើយក្មេងទាំង ០៤នាក់នោះ គឺជាបងប្អូនជីទួតមួយជាមួយគ្នា ដែលពួកគេមុនពេលកើតហេតុ បាននាំគ្នាដើរលេងនៅតាមវាលស្រែក្បែរនោះ ។

   លុះមកដល់ចំនុចកើតហេតុ ក៏នាំគ្នាចុះលេងទឹកស្រះដែលមានចម្ងាយពីផ្ទះជីដូនរបស់ខ្លួន ប្រហែលជាង ២០០ម៉ែត្រ ។ ក្មេងដែលស្លាប់ទាំង ០៤នាក់នោះ រួមមានឈ្មោះ ទី០១ ឈ្មោះ ហៀង សុខឃីម ភេទស្រី អាយុ ០៥ឆ្នាំ ទី០២ឈ្មោះ ហៀង វីត ភេទប្រុស អាយុ ០៣ឆ្នាំ ដែលមានឱពុកឈ្មោះ សួរ សេហាក់ និងម្តាយឈ្មោះ ផាន់ ចាន់ណា ក្មេងរងគ្រោះទី ០៣ឈ្មោះ នៅ ស្រីឡេង ភេទស្រី អាយុ ០៣ឆ្នាំ និងក្មេងរងគ្រោះទី០៤ ឈ្មោះ នៅ ស្រីលាក់ ភេទស្រី អាយុ ០៤ឆ្នាំ មានម្តាយឈ្មោះ សេក ស្រីម៉ុម ។


សូមបញ្ជាក់ថា ក្មេងទាំង ០៤នាក់នោះត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ នាំគ្នាចុះរាវរកសាកសពនៅក្នុងស្រះ ដោយប្រទះឃើញលង់លិចទៅបាតស្រះទាំង ០៤នាក់តែម្តង ករណីនេះ ពិតជាធ្វើអោយសង្វេកខ្លាំងណាស់ និងអណោចអាធម៍ជាទីបំផុត ចំពោះគ្រួសារនៃសពដែលត្រូវជាឱពុកម្តាយរបស់ក្មេងរងគ្រោះ ។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 376 នាក់

ម្សិលមិញ 871 នាក់

សរុប 555644 នាក់