សប្បុរសជននាំយកអំណោយទៅចែកជូនដល់សិក្សានុសិស្សបឋមសិក្សាយុគន្ធរ កុំពុងរៀនក្នុងវត្ត បន្ទាប់ពីទៅអគ្គីភ័យឆេះសាលាខ្ទេចគ្មានសល់

photo_2019-06-22_20-31-45

 ខេត្តកំពង់ឆ្នាំង ៖ លោកគ្រូ អ្នកគ្រូប្រជាពលរដ្ឋ និងសិស្សានុសិស្សមានសេចក្តី រីករាយក្រៃលែង បន្ទាប់ពីសប្បុរសជន នាំយកអំណោយទៅចែកជូនសាលាបឋមសិក្សា យុគន្ធរ ដែលកំពុងរៀនក្នុងវត្ត យុគន្ធរ ក្នុងភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងបន្ទាប់ពីសាលាពួកគេទៅបានអគ្គីភ័យឆាបឆេះកាលពីពេលកន្លងទៅ។ ពិធីផ្តល់អំណោយ មនុស្សធម៌នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី 21 ខែមិថុនាឆ្នាំ 2019។

តំណាងឲ្យសប្បុរសជនទាំងអស់បាននិយាយថាបន្ទាប់ពីទទួលបានព័ត៌មានថាមានអគ្គីភ័យបានឆាបឆេះសាលាបឋមសិក្សាយុគន្ធរ ហើយសិស្សសាលានេះកំពុងតែរៀននៅក្នុងវត្តពួកគាត់មានក្តីអាណិតអាសូរ ទើប ទើបសហការគ្នាចេញថវិកាម្នាក់បន្តិច ៗ ទិញសម្ភារៈនិង នាំយកអំណោយមកចែកជូនដល់សិក្សានុសិស្សទាំងអស់ខាងលើ រួមជាមួយនឹងប្រជាពលរដ្ឋដែលរស់នៅជិតសាលានេះផងដែរ ។ចំពោះអំណោយដែលបានយកមកចែកជូនមានដូចជាសៀវភៅសរសេរ សៀវភៅអាន សៀវភៅគំនូរ ខ្មៅដៃ កាបូបដាក់សម្ភារៈសិក្សា ស្បែកជើង ខោអាវសិស្ស ក្នុងពិធីនោះដែរក៏មានចែកនំប៉័ង ទឹកដោះគោឆៅ នំ និងថវិកាក្នុងសិស្សម្នាក់ចំនួន 2000 រៀល។

ដោយឡែកប្រជាពលរដ្ឋនៅជិតខាងក៏បានទទួលនំប៉័ងនិងខោអាវស្បែកជើងផងដែរ ។ នៅក្នុងឱកាសនោះលោកសាំងស៊ន មេឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌បានមានប្រសាសន៍ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបាននាំយកអំណោយមកជូនដល់សិស្សសាលាបឋមសិក្សាក៏ដូចជាពលរដ្ឋនៅពេលនេះជាមួយគ្នានេះដែរលោកបានបញ្ជាក់ថាសាលាបឋមសិក្សានេះ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាសព្វព្រះទ័យប្រទានព្រះរាជអំណោយឱ្យកសាងសាលាខ្ពស់ផុតលើទឹកចំនួន 2ខ្នងមាន 8 បន្ទប់ តាមរយៈសម្ដេចចៅវាវាំងគង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីព្រះបរមរាជវាំងនិងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំង ដែលនឹងចាប់ផ្ដើមសាងសង់នៅពេលឆាប់ៗខាងមុខនេះ ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 274 នាក់

ម្សិលមិញ 1058 នាក់

សរុប 419588 នាក់