ហេតុការណ៍ដ៌រន្ធត់មួយបានកើតឡើងនៅ​វេលា​ម៉ោង៤:៣០នាទី ព្រឹក​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ ដោយអគារ​កំពស់​៧ជាន់​ ដែល​សាងសង់​ឡើង​ដោយ​ជនជាតិ​ចិន​ បានបាក់រលំសង្កត់លើកម្មករបណ្តាល

photo_2019-06-22_21-14-35

ខេត្ត​ព្រះសីហនុ ៖ មានហេតុការណ៍ដ៌រន្ធត់មួយបានកើតឡើងនៅ​វេលា​ម៉ោង៤:៣០នាទី ព្រឹក​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ ដោយអគារ​កំពស់​៧ជាន់​ ដែល​សាងសង់​ឡើង​ដោយ​ជនជាតិ​ចិន​ បានបាក់រលំសង្កត់លើកម្មករបណ្តាលឲ្យស្លាប់និងរងរបួស ទីតាំងនេះស្ថិតនៅជាប់​ការ៉ាស​លាង​ឡាន​អរុណ​រះ​ ក្រោយ​មន្ទីរ​ពេទ្យ​កម្មករ​ ស្ថិតនៅសង្កាត់​លេខ​៤​ ក្រុង​ព្រះសីហនុ។

គេបានឲ្យដឹងថានៅក្នុងហេតុការណ៍រលំបាក់អគារដ៌រន្ធត់នេះបណ្តាលឲ្យស្លាប់​៧នាក់(ស្ត្រីម្នាក់)និង​រងរបួស​២១នាក់ហើយពេល​នេះ​សមត្ថកិច្ច​គ្រប់​ផ្នែក​ កំពុង​ជួយ​សង្គ្រោះ​យកជនរងគ្រោះ។

តាម​សាក្សី​ជា​កម្មករ​សំណង់​ ដែល​បាន​ចេញ​រួច​ពី​ក្នុង​អគារបាន​ឲ្យ​ដឹង​ថានៅ​ក្នុង​អគារ​មាន​កម្ម​ករ​សំណង់​ស្នាក់​នៅ​តាម​បន្ទប់​នានា​ ចាប់​ពី​ជាន់​ទី​២​ រហូតដល់​ជាន់​ទី​៦​ រី​ឯ​ជាន់​ទី​៧មិន​មាន​កម្មករ​ស្នាក់​នៅទេ។

លោកឧត្តម​សេនីយ៍​ត្រី​ ជិន​ វិទ្យា ស្នងការស្តីទី​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ កំពុង​ដឹក​នាំ​កងកម្លាំង​ចុះ​ជួយ​សង្គ្រោះ​យកជន​រង​គ្រោះ​។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 349 នាក់

ម្សិលមិញ 871 នាក់

សរុប 555617 នាក់