មន្ត្រីជំនាញកាំកុងត្រូលខេត្តសៀមរាបបានអះអាងថា ចំណីម្ហូបអាហារដែលដាក់លក់នៅក្នុងផ្សារកក្រាញ់ និង ផ្សារពោធ៍ជ័យក្រោម ពុំបានរកឃើញនៅសារធាតុគីមីហាមឃាត់ឡើយ

photo_2019-06-22_21-41-25

ខេត្តសៀមរាប៖ មន្ត្រីជំនាញកាំកុងត្រូលខេត្តសៀមរាបបានអះអាងថា ចំណីម្ហូបអាហារដែលដាក់លក់នៅក្នុងផ្សារកក្រាញ់ និង ផ្សារពោធ៍ជ័យក្រោម ពុំបានរកឃើញនៅសារធាតុគីមីហាមឃាត់ឡើយ។ លោក ព្រៅ ខេម រិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងឱកាសចុះត្រួតពិនិត្យសុវត្ថិភាពលើចំណីម្ហូបអាហារ នៅផ្សារកក្រាញ់ និង ផ្សារពោធ៍ជ័យក្រោម ស្ថិតនៅភូមិកក្រាញ់ និង ភូមិពោធ៍ជ័យក្រោម សង្កាត់សៀមរាប ក្នុងក្រុងសៀមរាបខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មន្ត្រីជំនាញរបស់លោកពុំបានរកឃើញនូវសារធាតុគីមីហាមឃាត់ ដែលបានផ្ទុកនៅក្នុងម្ហូបចំណីគ្រប់ប្រភេទ និង ទំនិញគ្រឿងឧបភោគបរិភោគមួយចំនួនដែលបានដាក់តាំងលក់នៅក្នុងផ្សារឡើយ។ បន្ទាប់ពីបានធ្វើតេស្តនឹងការពិសោធន៍រកសារធាតុគីមីនៅក្នុងម្ហូបអាហារគំរូមួយចំនួន រួមមានដូចជា៖ សណ្តែកបណ្តុះ ប្រហុក ផ្អកត្រី ក្រអៅឈូក ស្ពៃជ្រក់ ជ្រក់សណ្តែកបណ្តុះ និង សុពលភាពនៃការប្រើប្រាស់ហួសកាលបរិច្ឆេតគ្រប់ប្រភេទ សំដៅដល់គ្រឿងកំប៉ុងនិងឥវ៉ាន់ចាប់ហួយនៅតាមតូបនានាក្នុងផ្សារជាដើម ។

លោក បានបន្តថា ការចុះប្រតិបត្តិការណ៍នេះ ក្នុងគោលបំណងដើម្បីធានាឲ្យបាននៅសុវត្ថិភាព អោយបានល្អប្រសើរលើផ្នែកសុខភាព។ ដូច្នេះមន្ត្រីកាំកុងត្រូលយើង បានធ្វើការណែនាំត្រួតពិនិត្យដល់បងប្អូនអាជីវករមួយចំនួនដែលបានលក់ដូរនៅទីនោះ ដើម្បីឲ្យចូលរួមសហការជាមួយនឹងការចុះត្រួតពិនិត្យទំនិញនៅទីផ្សារនេះ ចំពោះម្ហូបអាហារ ដោយផ្តោតលើការយកចិត្តទុកដាក់ជាពិសេសចំពោះម្ហូបអាហារជាដើម។


លោក ព្រៅ ខេមរិទ្ធ បានឲ្យថា ជាលទ្ធផលចុះផ្សារនៅព្រឹកនេះ មន្ត្រីជំនាញ និង ស្ថាប័នពាក់ព័ន្ធ បានធ្វើតេស្ដបឋមរកមិនឃើញសារធាតុគីមី នៅក្នុងទំនិញគ្រឿងហូបចុក ឬទំនិញខូចគុណភាពក្ដី ក៏ក្រុមការងាររបស់លោកនៅតែបន្តការយកចិត្តទុកដាក់នឹងចែកចាយនូវស្លាក់សញ្ញាស្តីពីការហាមឃាត់ ការប្រើប្រាស់ ដើម្បីអប់រំណែនាំពន្យល់អំពីបញ្ហាការវិចខ្ចប់ ការទុកដាក់ឲ្យមានអនាម័យល្អ ឬការលក់ដូរធ្វើយ៉ាងណាឲ្យមានការប្រុងប្រយ័ត្នជាមុនទើបជាការប្រសើរនឹងអំពាវនាវដល់ក្រុមអាជីវករលក់ដូរ ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ និង សាធារណៈជនទាំងអស់ រួមគ្នាទប់ស្កាត់ និង បញ្ឈប់ការប្រើប្រាស់សារធាតុគីមីផងដែរ។


លោក ព្រៅ ខេមរិទ្ធ បានបញ្ជាក់ទៀតថា នេះគឺជាករណីចាំបាច់បំផុតសម្រាប់ក្រុមការងារជំនាញរបស់យើង ប្រសិនបើត្រូតពិនិត្យរួចហើយឃើញថា នៅក្នុងម្ហូបអាហារមានការដាក់លាយនៅសារធាតុគីមីដែលត្រូវបានហាមឃាត់នោះ ខាងក្រុមការងារជំនាញរបស់លោកនឹងធ្វើការដកហូតយកទៅកំទេចចោលភ្លាមៗ ហើយយើងណែនាំគាត់នឹងធ្វើកិច្ចសន្យាមិនមានជាលើកទី២ទៀតឡើយ។ ដើម្បីសុវត្ថិភាពលើម្ហូបអាហារ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅឲ្យកាន់តែមានភាពល្អប្រសើរទៅថ្ងៃអនាគត ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 265 នាក់

ម្សិលមិញ 1058 នាក់

សរុប 419579 នាក់