លោកជំទាវឈឹម ស្រីមុំ អំពាវនាវអោយលោកគ្រូអ្នកគ្រូ និង សិស្សានុសិស្សយកចិត្តទុកដាក់បង្រៀន និង រៀន ដើម្បីអោយក្លាយជាគ្រូល្អ និងសិស្សពូកែ

photo_2019-06-23_17-14-20

ខេត្តកំពង់ឆ្នាំង ៖ សិស្សានុសិសិ្សចំនួន៣០១បានទទួលអំណោយជាកង់និងសម្ភារះសឹក្សាផ្ទាល់ដៃពីនាក់លោក ស្រី ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានធ្វេីការអំពាវនាវសុំអោយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយកចិត្តទុកដាក់បង្រៀននិងរៀនដេីម្បីអោយក្លាយជាគ្រូល្អ សិស្សពូកែនិងជាធន់ធានមនុស្សល្អ មានប្រសាសន៍បែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបបឋមសិក្សាវាលស្បូវនិងត្រពាំនាគស្ថិតក្នុងឃុំតាំក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញដោយមានការនិមន្តចូលរួមពីព្រះអង្គ សរ បញ្ញាឬទ្ធិ លោកស្រីឡុញ ពិសា អនុប្រធានមន្ទីរប្រៃសនីយ៍ខេត្ត និងសប្បុរសជន អាជ្ញាធរដែនដី លោកគ្រូអ្នកគ្រូ សិស្សានុសិស្សសរុបចំនួន៣០១នាក់។

លោកស្រី ឈឹម ស្រីមុំបានមានប្រសាសន៍បន្តថាៈការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជា ឱ្យក្លាយជាសង្គម រីកចម្រើន លើផ្អែកចំណេះដឹង និងចំណេះធ្វើដែលជាមូលដ្ឋាន ។

លោកស្រីបានបន្តទៀតថាៈបច្ចុប្បន្នប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តី បានធ្វើអោយប្រទេសកម្ពុជា មានសុខសន្តិភាព មានការីកចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំកំពុងបោះជំហានទៅមុខយ៉ាងខ្លាំងផងដែរ។

ក្នុងនោះយុវជននិងកុមារកម្ពុជាគ្រប់រូប មានឱកាសស្មើភាពគ្នាក្នុងការទទួលបានការអប់រំប្រកបដោយគុណ
ភាពស្របតាមរដ្ឋធម្មនុញ្ញ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលចំពោះអនុសញ្ញាអង្គការសហប្រជា
ជាតិស្តីពីសិទ្ធិកុមារ ពោលគឺគោលការណ៍មិនរើសអើងអំពីស្ថានភាពសង្គម គ្រួសារ ភូមិសាស្ត្រ ពូជសាសន៍ សាសនា ភាសា យេនឌ័រ និងកាយសម្បទា។

ការផ្តល់សេវាអប់រំប្រកបដោយវិជ្ជាជីវៈនិងគណនេយ្យភាព ជាមូលដ្ឋានសម្រាប់កសាងសង្គមមួយប្រកបដោយចំណេះដឹងនិងជំនាញជាទូទៅ ។

វិស័យអប់រំបាននឹងរៀបចំនូវក្របខណ្ឌធានាគុណភាព ដោយផ្អែកលើការសិក្សារៀនសូត្រនិងការផ្តល់សេវាតាមស្តង់ដារឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ សហគមន៍ និងទីផ្សារការងារ។

នៅក្នុងឱកាសនោះ លោកស្រី ឈឹម ស្រីមុំ ព្រមទាំងសប្បុរសជនបានចែកជូនដល់លោកគ្រូ អ្នកគ្រូ អាជ្ញាធរដែនដី១៦នាក់ក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន២ម៉ឺនរៀល ។ ដោយឡែកសិស្សស្សានុសិស្សក្រីក្រចំនួន៦នាក់ទទួលបានកង់ម្នាក់១គ្រឿងផងដែរ ។ ចំពោះសិស្សានុសិស្សក្នុងម្នាក់ៗទទួលបានសៀវភៅខ្មៅដៃ ប៊ិច នំ និងថវិកា៤ពាន់រៀលផងដែរ។ លោកស្រីនិងសប្បុរសជនបានឧបថវិកា២លានសំរាប់អោយនាយិកាសាលាបឋមសិក្សាត្រពាំងនាគទិញបង្គោលរបង២០០ដើម។ លោកស្រីបានចែកប័ណ្ណថ្លែងអំណរគុណដល់សប្បុរជនដែលបានចូលរួមផងដែរ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 252 នាក់

ម្សិលមិញ 947 នាក់

សរុប 449012 នាក់