សោកនាកម្ម!គិតត្រឹមម៉ោង១យប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤,០៦,២០១៩នេះ ចំនួនអ្នកស្លាប់កើនឡើងដល់២១នាក់ស្រី៤នាក់ ឯអ្នករបួស២៤នាក់ស្រី២នាក់!

photo_2019-06-24_21-01-12

ខេត្តព្រះសីហនុ  ៖ បើគិតចាប់ពីពេលកើតហេតុ កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០១៩ រហូតដល់ម៉ោង១យប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤,០៦,២០១៩នេះ ចំនួនអ្នកស្លាប់កើនឡើងដល់២១នាក់ស្រី៤នាក់ ចំណែកឯអ្នករបួស២៤នាក់ស្រី២នាក់។

ទោះជាយ៉ាងណាក្ដី ចំពោះសោកនាកម្ម! មួយនេះសម្ដេចតេជោ! នៅម៉ោងប្រមាណ ៣:៣០នាទីទាបភ្លឺ ឆ្លងចូលថ្ងៃទី ២៤ មិថុនា បានអញ្ជើញទៅសម្រាក។
បន្ទាប់ពីអញ្ជើញធ្វើដំណើរតាមរថយន្តពីភ្នំពេញមកកាន់ទីតាំងអាគារ៧ជាន់ នៅខេត្តព្រះសីហនុទាំងយប់ ។
ក្រោយពីបានអញ្ជើញវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នៅទីក្រុងបាងកក ប្រទេសថៃកាលពីរសៀលថ្ងៃម្សិលមិញ។
ការអញ្ជើញមកទាំងយប់របស់ សម្តេចតេជោ គឺដើម្បីផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារជនរងគ្រោះ ។
និងលើកទឹកចិត្តដល់បងប្អូនដែលកំពុងចូលរួមនៅក្នុងបេសកកម្មរុករកអ្នករងគ្រោះ។
ដោយសារអាគារបាក់រលំសង្កត់កាលពីថ្ងៃទី២២ មិថុនា កន្លងទៅនេះ នៅក្នុងខេត្តព្រះសីហនុ។

ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចបានសម្ដែងការសោកស្តាយយ៉ាងខ្លាំង។
ចំពោះគ្រោះថ្នាក់នេះ ហើយក៏បានចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ និងគ្រួសារនៃសព។

ទន្ទឹមនឹងនេះ សម្តេចតេជោ បានអំពាវនាវដល់សប្បុរសជនចូលរួមវិភាគទានជួយដល់គ្រួសារជនរងគ្រោះផងដែរ។
ចំពោះព័ត៌មានបន្ថែម យើងនឹងជម្រាបជូននៅថ្ងៃស្អែក ខណៈអ្នកស្លាប់កើនឡើងដល់២១នាក់របួស២៤នាក់៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 321 នាក់

ម្សិលមិញ 655 នាក់

សរុប 1273941 នាក់