ប្រធានសាខា គយ​​ខេត្តបាត់​ដំប​ង លោក​យូ ហេង ត្រូវ​ប៉ាន់កាក​សំណល់​ពីវៀតណាម​ឆ្លងទៅប្រទេ​ស​ថៃក្នុងមួយ​​ថ្ងៃមិន​តិ​ចជាង​៥០​រថយ​ន្តយីឌុប​តាមច្រក​​អូរ​អ​ន្លក់

64991156_326205244960248_9078085241830113280_n-210x210
 
 

លោក យូ ហេង ប្រធានសាខា គយ និងរដ្ឋាករ ខេត្តបាត់ដំបង  ហ៊ានប្រព្រឹត្តអំពើពុករលួយនេះ ជាលក្ខណៈចំហរ ខណៈ សមត្ថកិច្ចជំនាញខ្លះក្តោប កិច្ចការនេះមិនជុំ ក៏បន្លំទា ញប្រ យោជន៍ ពីឈ្មួញ ដឹកកាក សំណល់ជាមួយ  ខាងជំនាញបរិស្ថានដោយស្ងាត់ស្ងៀមនិងបានចំណូល ពុករលួយច្រើនរាប់ម៉ឺន រាប់សែនដុល្លា រក្នុង១ខែ។

ប្រភេទកាក សំណល់នេះមានតែឈ្មួញវៀតណាមទេ ដែលដឹងពីទីផ្សារនៅប្រទេសថៃ និងមានក្រុម ហ៊ុនជាដៃគូ ចាំទទួ លទិញ ធ្វើយ៉ាងណាអោយតែនាំពីវៀតណាមឆ្លងកាត់កម្ពុជា ចូលដល់ទឹកដីថៃ បានតម្លៃក្នុង១ តោន១០០០ដុ ល្លារ  ឬលើសពីនេះ។  ប៉ុន្តែឈ្មួញវៀតណាម បានជួលអោយឈ្មួញខាងកម្ពុជា រត់ការដឹកចំណាយលើសមត្ថកិច្ច អាជ្ញាធរ ជំនាញក្នុងទឹកដីខ្មែរ ចាប់ពីមាត់ច្រកតាមព្រំដែនវៀតណាម-កម្ពុជា ដល់ច្រកអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង ចូលដល់ថៃ គឺវៀតណាមហ៊ានអោយតំលៃ ១រថយន្តចាប់ពី២៧០០ដុល្លារ ដល់៣០០០ដុល្លារ តាមរយៈការចចារផ្ទុកត្រឹម ២៧តោន ទៅ៣០តោន។

ផ្ទុយទៅវិញខាងឈ្មួញខ្មែរធានារត់ការដឹកផ្ទុកដល់ ៤៥តោន ដល់៥០តោន ។ ដើម្បីយកសេវាបន្ថែមមករត់ការជាមួយខាង គយច្រកអូរអន្លក់ មេគយសាខា ខេត្តបាត់ដំបង គយ ចល័ត តាមខេត្ត និងគយចល័តតាមតំបន់ របស់នាយកដ្ឋាន បង្ការ បង្ក្រាបបទល្មើស នៃអគ្គនាយដ្ឋានគយ និងរដ្ឋា ករកម្ពុជា ។ជុំវិញបញ្ហានេះខាងក្រសួង បរិស្ថានក៏មិនចេញអាជ្ញាប័ណ្ណ ខាងអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏មិនអនុញ្ញាត តែខាងគយលោតឆ័ត្រយកលុយពីដឹកបទល្មើសកាកសំណល់នេះដ៏គឃ្លើនបំផុត។គេកំពុងរងចាំមើល តើលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា មានវិធានការទប់ស្កាត់ដែរឬទេ ? ប្រសិនមិនបានទទួលផលខណៈមានមន្ត្រីគយរបស់គាត់តែម្តងនៅច្រកបឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាអ្នក ចេញមុខរត់ការអោយឈ្មួញវៀតណាម ក្នុងនោះប្រធានច្រកឈ្មោះសារឿន ជាអ្នកបើកច្រកហើយអនុប្រធានឈ្មោះរិទ្ធជារត់ការអោយឈ្មួញវៀតណាម៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 293 នាក់

ម្សិលមិញ 1058 នាក់

សរុប 419607 នាក់