បើមិនជឿរកុំប្រមាទ !!​ជំនឿលើខ្នាយតាន់ជ្រូកព្រៃ(ចែកាច់) របស់ប្រជាជនខ្មែរ តើជំនឿនេះមានប្រភពមកពីណា? កុំភ្លេចស៊ែរចែកគ្នាអានផង!

24296716_1477898232258834_8507387628394340465_n

ប្រជាជនខ្មែររស់នៅតាមបណ្តាលខេត្តមួយចំនួន ពួកគេនៅតែមានជំនឿថា ខ្នាយតាន់របស់ជ្រូកព្រៃ គឺជាវត្ថុស័ក្តិសិទ្ធិ ដែលនាំមកនូវសិរីមង្គល និងសេចក្តីសុខចម្រុងចម្រើន ។ ជំនឿលើខ្នាយតាន់ជ្រូកព្រៃក៏កើតមានទៅដល់ប្រជាជនខ្មែរភាគតិច ដែលរស់នៅតាមច្រករបៀងនៃព្រំដែនខ្មែរ លាវផងដែរ ។

ជនជាតិខ្មែរលើទាំងនេះ មានដូចជាពួកទំពូន ព្នង និងស្ទៀង ជាដើម ដែលភាគច្រើននៃពួកនេះពាក់ខ្នាយតាន់ជ្រូកព្រៃជាប្រចាំថ្ងៃទៀតផង ។ ការមានជំនឿលើខ្នាយតាន់ជ្រូកព្រៃរបស់ប្រជាជនខ្នែរស្ទើរតែមានលក្ខណៈជាទូទៅក្នុងសង្គមខ្មែរ ជាពិសេសនៅតំបន់ជួរភ្នំដងរែក និងនៅតំបន់ព្រៃភ្នំដែលគេយល់ឃើញថា ជាតំបន់អាថ៍កំបាំងប្រកបដោយបារមី និងវត្ថុស័ក្តសិទ្ធិ ឬក៏ជាកន្លែងរស់នៅដ៏សុខសាន្តរបស់សត្វជ្រូកព្រៃដោយវត្តមាននៃមើមដំឡូងព្រៃយាំងសម្បូរ។

24852643_1477898225592168_7435463753193473491_n

ការស្រាវជ្រាវរបស់យើងបានអោយដឹងថា ជ្រូកព្រៃមានទម្លាប់រស់នៅជាហ្វូងរបស់វា ហើយនៅក្នងហ្វូងជ្រូកនីមួយៗគេឃើញមាឧនមេហ្វូងមួយជាជ្រូកឈ្មោលដែល មិនត្រឹមតែមានមឌធំ ហើខ្លាំងជាងគេទេ វាថែមទាំងកាចសាហាវទៀតផង ។ នៅក្នុងខណៈ ពេលដែលមានកូនជ្រូកព្រៃទើបនឹងកើតមក មេហ្វូងជ្រូកព្រៃដ៏កាចសាហាវខ្លាំងនេះសម្លាប់នូវកូនជ្រូកព្រៃឈ្មោលណា ដែលវាទទួលស្គាល់ថាមានមហិទ្ធិឬទ្វិដូចវា។

 អ្នកស្រុករស់នៅតំបន់ជួរភ្នំដងរែកបានអោយដឹងថា ការបំផ្លាញ់កូនខ្លួនឯងដូច្នេះបណ្តាលមកពីមេហ្វូងខ្លាចក្រែងកូនឈ្មោលនៅក្នុងហ្វូងនោះនឹងដណ្តើមអំណាចធ្វើជាមេហ្វូងទៅថ្ងៃក្រោយ ។ ទម្លាប់របស់ជ្រូកព្រៃនេះ ពុំមែនជារឿងចៃដន្យនៅក្នុងសង្គមសត្វដែលធ្វើអោយមានការរន្ធត់ចិត្តនោះទេតែនេះជាច្បាប់ធម្មជាតិ ។

១

ពេលមេហ្វូងជិតស្លាប់ ទើបវាទុកកូឈ្មោលណាដែលប្រកបលក្ខណៈសម្បត្តិរឹងមាំមានដុះខ្នាយវែងជាងគេបន្តិច ដើម្បីទុកដឹងនាំហ្វូងជ្រូកព្រៃបន្តពីវាទៀត។ចំពោះមេហ្វូងជ្រូកព្រៃដែលវាចាស់ជរាខ្លាំងទៅ វាដើរទៅរកកន្លែងណាស្ងាត់ និងមានដើមឈើផង ដើម្បីយកខ្នាយតាន់របស់វាទាំងពីរទៅកាច់បំបាក់ទុកបង្កប់ចោលនៅនឹងដើមឈើនោះ ។
មហិទ្ធិឬទ្ធិរបស់ខ្នាយតាន់នៅត្រង់ថា បារមី ឬវត្ថុស័ក្តិសិទ្ធិជាពន្លឺនៅលើថ្ងាសជ្រូកព្រៃដែលតាមថែរក្សា ការពារជានិច្ចកាល ។បារមីនៅឯងដែលពិបាកនឹងមាននរណាម្នាក់អាចសម្លាប់វាដោយងាយបានឡើយ ។

ហេតុដូច្នេះហើយប្រជាជានខ្មែរនៅតាមតំបន់ព្រៃភ្នំដងរែក និងតំបនខ្ពងរាបដទៃទៀតមានជំនឿថា អ្នកដែលរើសបានរក្សាការពារមិនអោយសត្រូវជិតឆ្ងាយណាមកបៀតបៀន ឬយកឈ្នះលើខ្លួនគេបានឡើយ។

អ្នកមានខ្នាយតាន់ជ្រូកព្រៃតែងតែកាន់ត្រណមមួយចំនូន យាំងខ្ជាប់ខ្ជួនហើយគួបផ្សំនឹងមន្តអាគមបន្ថែមផងនោះធ្វើអោយខ្នាយតាន់ ជ្រូកព្រៃដែលមានបារមីកាន់ស្រាប់កាន់តែខ្លាំងក្លាមួយកំរិតថែមទៀ ត។

៦ ៣

(សូមបញ្ជាក់ថារបស់ទាំងអស់នេះពូកែរបានតែរបស់មានបារមីថែរក្សាទេ ខ្នាយលក់លើទីផ្សារបច្ចុប្បន្នភាគច្រើនជាខ្នាយក្លែងក្លាយ) 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 633 នាក់

ម្សិលមិញ 893 នាក់

សរុប 955479 នាក់