រដ្ឋបាលស្រុកអង្គរបូរី បានបើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកអង្គរបូរី

photo_2019-06-27_21-17-12


ខេត្តតាកែវ ៖ នាព្រឹក ថ្ងៃព្រហស្បត្តិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែមិថុនាឆ្នាំ២០១៩ រដ្ឋបាលស្រុកអង្គរបូរី បានបើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកអង្គរបូរី ។


កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព លោក ឃុន បូ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី។
សមាសភាពចូលរួម ក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក កងកម្លាំងទាំងបី មាន អធិការដ្ឋាននគរបាលស្រុក កងរាជអាវុធហត្ថនិងផ្នែកសឹករងស្រុក រួមទាំង អស់លោក លោកស្រីប្រធានអនុប្រធានការិយាល័យជុំវិញស្រុក លោកមេឃុំគ្រប់ឃុំទាំង០៦ចូលរួម។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 266 នាក់

ម្សិលមិញ 947 នាក់

សរុប 449026 នាក់