សម្តេចចៅហ្វាវាំង គង់ សំអុល ចុះសួរសុខទុក្ខ និងចែកថវិកាជូនដល់កុមារតូចកេីតជំងឺគ្រុនឈាម ចំនួន១៣៨នាក់ កំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង

photo_2019-06-29_21-42-51

ខេត្តកំពង់ឆ្នាំង ៖ កុមារតូចៗ១៣៨នាក់កំពង់ស្រាកព្យាបាលជំងឺគ្រុនឈានៅក្នុងមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានទទួលអំណោយជាថវិការផ្ទាល់ដៃពីសម្តេចចៅហ្វាវាំងគង់សំអុលអ្នកតំណាងរាស្ត្រគណះបក្សប្រជាជនកម្ពុជានិងជាសមាជីកអចិន្ត្រៃកាកបាទករហមកម្ពុជាដែលអម ដំណេី រ ឯកឩត្តម គុយសុផល និងសហការរីដោយមានការចូលរួមពីអភិបាលខេត្តកំពង់ឆ្នាំងសាខាកាបាទក្រហមខេត្តកំពងឆ្នាំងលោកប្រធានមន្ទីរ

សុខាភិបាលខេត្តបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនិងបាននាំយកអំណោយជាថវិការឧបត្ថម្ភដល់កុមារា កុមារី ចំនួន១៣៨នាក់ នៅក្នុងអាគារជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
សម្តេចចៅហ្វាវាំង គង់ សំអុល បានមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចគតិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលលោកតែងតែបានយកចិត្តទុកដាក់ពីសុខទុក្ខនិងការរសនៅរបស់ប្រជាពលរដ្ឋជានិច្ចនៅគ្រប់បណ្តាមូលដ្ឋាន ។

ជាក់ស្តែងថវិការដែលបាននាំយកទៅចែកជូនអ្នកជំងឺក្នុងពេលនេះ គឺក្នុងម្នាក់ៗទទួលបាន១២ម៉ឺនរៀល ក្នុងនោះអ្នកជំងឺទទួលបាន១០ម៉ឺនរៀល ចំណែកអ្នកកំដរអ្នកជំងឺដែល ជាឪពុកម្តាយ ទទួលបាន២ម៉ឺនរៀលផងដែរ ។

លោកវេជ្ជបណ្ឌិត សុខ គង់ ប្រធានគ្រូពេទ្យកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ បេីយោងតាមរបាយការណ៍បូកសរុបរបស់មន្ទីរពេទ្យខេត្ត គិតចាប់តាំងពីសប្តាហ៍ទី១ រហូតដល់សប្ដាហ៍ទី២៥ឆ្នាំ២០១៩ នេះមន្ទីរពេទ្យខេត្តបានទទួលការព្យាបាលកុមារា កុមារី ដែលមានជំងឺគ្រុនឈាមមកសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត សរុបចំនួន៣៥១នាក់ ដែលក្នុងនោះពុំមានអ្នកជំងឺណាម្នាក់បានស្លាប់នោះឡើយ ។

លោក វេជ្ជបណ្ឌិត សុខ គង់ បានបន្តថា ដោយឡែកនៅក្នុងថ្ងៃទី២៩ ខែមិថុនា នេះ អ្នកជំងឺជាកុមារ មានជំងឺទូរទៅ កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងមានចំនួននាក់១៣៨នាក់ ដោយឡែកជំងឺគ្រុនឈាម គឺបានកើតឡើងរាយប៉ាយគ្រប់ស្រុកនៅក្នុងខេត្តកំពង់ឆ្នាំង ។

ក្នុងនោះលោកវិជ្ជបណ្ឌិត សុខគង់បានធ្វេីការអំពាវនាវ ដល់មាតាបិតាគ្រប់រូបដេីម្បីទប់ស្កាត់ជំងឺគ្រុនឈាមត្រូវទាមទាថែរក្សាការពារកូនចៅកុំអោយមូសខ្លាដែលអ្នកជាអ្នកចម្លងជំងឺ គ្រុនឈាមខាំ ត្រូវធ្វើអនាម័យតាមលំនៅដ្ឋានកុំអោយមានទឹកដក់ ដែលជាជំរកនៃសត្វមូស ។

ប្រជាពលរដ្ឋ ជាឪពុកម្តាយ កុមារាកុមារី ដែលជាអ្នកជំងឺ កំពុងសំរាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន និងសម្ដេចជវាវាំង គង់ សំអុល និងក្រុមការងារ ដែលបានយកចិត្តទុកដាក់ចុះមកសាកសួរសុខទុក្ខ និងជួយផ្ដល់នូវថវិកាឧបត្ថម្ភខាងលើនេះជូន កុមារាកុមារី ។
ពួកគាត់ សូមគោរពជូនពរដល់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន សម្ដេចចៅហ្វាវាំង គង់សំអុល និងក្រុមការងារទាំងអស់សូមឲ្យជួបប្រទះតែនឹងសេចក្តីសុខ និងពុទ្ធពរទាំងប្រាំបួនប្រការ គឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕ 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 391 នាក់

ម្សិលមិញ 1902 នាក់

សរុប 593183 នាក់