តើ១១ចំណុចរបស់អភិបាលខេត្តថ្មី គួច ចំរើន មានប្រសិទ្ធីភាពយ៉ាងណាក្នុងខេត្ត ព្រះសីហនុ?

photo_2019-06-29_22-09-32

បន្ទាប់ពីប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បានសម្រេចផ្ទេរភារកិច្ច ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ ដែលពិធីផ្ទេរតំណែងនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ?២០១៩។ យ៉ាងណាមិញ យោងតាមរយៈអង្គភាពសារព័ត៍មាន Fresh News បានប្រាប់ឱ្យដឹងថា៖ ដើម្បីជាសក្ខីភាពឆ្លើយតបនឹងការផ្តល់នូវការគាំទ្រ និងជំនឿជឿជាក់ប្រកបដោយទំនុកចិត្តពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឯកឧត្ដម គួច ចំរើន ដែលនឹងឡើងកាន់តំណែង អភិបាលខេត្ដ ព្រះសីហនុ លោកបានធ្វើការប្តេជ្ញាចិត្ត ចំនួន១១ចំណុច ដូចខាងក្រោម៖“

ទី១៖ ប្តេជ្ញាខិតខំអនុវត្តអោយបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់។

ទី២៖ ប្តេជ្ញាគោរពគាំទ្រ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ទី៣៖ ខិតខំគោរព និងអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងនានាឱ្យបានល្អ ដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធភាពតម្លាភាពក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ទី៤៖ បន្តការខិតខំទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្មនានាទាំងឡាយដែលធ្វើឱ្យប៉ះពាល់ បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋចូលរួមចំណែកលើកកំពស់ជីវភាព រស់នៅ សុខមាលភាពការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសអនុសាសន៍សម្តេចតេជោ “ពង្រឹងការអនុវត្តច្បាប់គ្មានការលើកលែង”។

ទី៥៖ យកចិត្តទុកដាក់រៀបចំកសាង និងអភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្ត ពិសេសការរៀបចំកែលំអរសោភ័ណភាពទីក្រុងឆ្នេរសមុទ្រ និងទីប្រជុំជនក្នុងការចូលរួមប្រលងប្រណាំង ទីក្រុងស្អាត ធានាបាននូវបរិស្ថានល្អ ប្រកបដោយសក្តានុពលសេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពរស់នៅប្រកបដោយវិបុលភាព ផាសុខភាពសុខមាលភាពជូនប្រជាជនទូទាំងខេត្តប្រកបដោយចីរភាព និងបរិយាប័ន្ន។

ទី៦៖ ជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម រក្សាស្ថេរភាពនយោបាយ និងភាពសុខដុមនីយកម្ម ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត យកចិត្តទុកដាក់ អនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅមុតស្រួច ជាពិសេសគោល នយោបាយវិមជ្ឈការ និងវិសហមជ្ឈការដើម្បីការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមកម្មវិធីជាតិ រយៈពេល ១០ឆ្នាំ ផែនការយុទ្ធសាស្រ្ត រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ក្នុងតំណាក់កាលបន្តឲ្យទទួលបាន លទ្ធផលជាវិជ្ជមាន។

ទី៧៖ ពង្រឹងថែរក្សាស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុង ជួរគណៈអភិបាលបង្កើតទំនាក់ទំនងល្អជាមួយក្រុមប្រឹក្សា រួមទាំងក្រសួង ស្ថាប័នអង្គភាពពាក់ព័ន្ធ អង្គការដៃគូរអភិវឌ្ឍ លើកកំពស់សមត្ថភាពមន្រ្ដីរាជការស៊ីវិល មន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធ ដើម្បីធានាឱ្យរដ្ឋបាលខេត្តអនុវត្តមានភាពរលូន ពង្រឹងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋគ្រប់គ្រងស្ថិតិជនអន្តោប្រវេសន៍ កម្មករចំណាកស្រុកឱ្យ បានច្បាស់លាស់។

ទី៨៖ ចូលរួមសហប្រត្តិការអនុវត្ត សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាការត្រួតពិនិត្យគុណភាពសំណង់ នៅខេត្តព្រះសីហនុសំដៅត្រតពិនិត្យបទដ្ឋាន បច្ចេកទេស បទដ្ឋានគតិយុត្តិ ស្តង់ដារសំណង់ ស្តង់ដារសុវត្ថិភាព និងគុណភាពសំណង់ ព្រមទាំងត្រតពិនិត្យលក្ខណៈសម្បត្តិរបស់ក្រមទទួលម៉ៅការសាងសង់។ទី

៩៖ ដឹកនាំមន្ត្រីរាជការ មន្ត្រីជំនាញ ដើម្បីធ្វើការអភិវឌ្ឍមូលដ្ឋាន និងបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ទី១០៖ សម្របសម្រួលស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយ និងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។

ទី១១៖ ត្រៀមកម្លាំងអន្តរាគមន៍ សម្រាប់ដោះស្រាយ គ្រោះមហន្តរាយ និងបញ្ហាផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

តើការប្តេជ្ញាចិត្តទាំង១១ចំណុចរបស់អភិបាលខេត្តថ្មីនេះ មានប្រដសិទ្ធីភាពយ៉ាងណានោះមានតែរង់ចាំមើលតែប៉ុណ្ណោះ?៕

afdxcv12adsfcvx images (114) safe_image (11) 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 793 នាក់

ម្សិលមិញ 1105 នាក់

សរុប 490830 នាក់