រៀនមន្តអាគមខ្មែរ

ទន្ទេញស្វាធ្យាយមន្តគាថា ជាប្រចាំថ្ងៃ និងការអុជធូបថ្វាយ

ចេក ផ្កាភ្ញី ទឹកអប់ ចំពោះវត្ថុស័ក្តិសិទ្ធ ប្រតិបត្តិរាល់ថ្ងៃសីល 

ដែលប្រៀបដូចជាសំលៀងកាំបិត ទោះបីជាកាំបិតនោះគ្មាន

មុខ ក៏គង់តែមុត។ ប៉ុន្តែបើយើងខ្ជិលច្រអូស ឬធ្វេសប្រហែស 

ឬអួតអាងនោះ ទោះបីជាមន្តអាគម ឬវត្ថុស័ក្តិសិទ្ធនោះ ខ្លាំង

ពូកែប៉ុណ្ណា ក៏គង់អស់ឬទ្ធានុភាពមិនខាន ដូចជាកាំបិតដែលគេ

ទុកចោល ត្រូវច្រែះចាប់។
*ចៅៗចូរមើល #យ័ន្តមហានិយម នេះ គឺមាន៖ មន្តគាថា

ស្នេហ៍ គំនូរជីវចលសត្វសារិកា និមិត្តសញ្ញាយ័ន្តមហានិយម 

និងលេខសោឡសមង្គល។ #យ័ន្ត នេះ សម្រាប់គូរនៅលើ

កន្សែងជូតមុខ ឬចារជាកថា ក្នុងទំហំតូចៗ។ ប្រសិនបើចៅៗ

ចង់គូរ-ចារជាកន្សែងយ័ន្តធំៗ ចៅអាចដាក់បន្ថែមតួ “ន” ដែល

មានមុខងារតាមគោលបំណងយ័ន្ត និង/ឬគូរដាក់បន្ថែមប្រភេទ

យ័ន្តដែលមានមុខងារប្រហាក់ប្រហែល ក៏បាន។ 
*តាមក្បួនតម្រាយ័ន្ត ដើម្បីគូរ-ចារយ័ន្ត យកទៅប្រើអោយពូកែ

ស័ក្តិសិទ្ធ គឺត្រូវតែរៀបចំពិធីកម្មតាមបវេណីបុព្វបុរសពីបុរាណ 

(តា នឹងប្រាប់ចៅៗនៅពេលក្រោយ អំពីរបៀបរៀបចំពិធីកម្មគ្រូ

មន្តគាថាយ័ន្តលេខអក្ខរានេះ) ហើយពេលគូរ-ចារយ័ន្តត្រូវមាន

ត្រណមដូចតទៅ៖

១-ការគូរ-ចារយ័ន្ត ត្រូវតែធ្វើនៅមុខអាសនៈ ដែលកំពុងតែ

អុជធូបទៀនតម្លើងគ្រូ ជាដាច់ខាត។

២-មុនពេលគូរ-ចារយ័ន្ត ត្រូវតែមានចិត្តស្ងប់ ផ្ចង់អារម្មណ៍

អោយមូលទៅលើយ័ន្ត (គិតមុនគូរ ថាតើ ត្រូវគូរយ័ន្តអ្វី ត្រូវ

ចំណាយរយៈពេលប្រហែលប៉ុន្មាន?)។

៣-ត្រូវរៀបចំសម្ភារៈសម្រាប់គូរ-ចារអោយបានគ្រប់គ្រាន់ (កូន

សិស្សអាចអង្គុយក្បែរ នៅមើល ឬហុចនេះហុចនោះបាន)។

៤-ពេលកំពុងគូរ-ចារយ័ន្ត មិនត្រូវនិយាយស្តី ឬឆ្លើយឆ្លង

ទៅកាន់មនុស្សដែលនៅជុំវិញខ្លួនជាដាច់ខាត។

៥-ត្រូវតែអង្គុយគូរ-ចារដោយស្នាដៃខ្លួនឯងផ្ទាល់ មិនត្រូវផ្តាម

ចម្លងជាដាច់ខាត ដោយចាប់ផ្តើមពីស្លឹករឹត ឬផ្ទាំងកថា ឬផ្ទាំង

ក្រណាត់ទទេស្អាត រហូតទាល់តែគូរ-ចារហើយរួចរាល់។

៦-ត្រូវអង្គុយគូរ-ចារតែម្តងគត់ រហូតទាល់តែហើយ ទើបអាច

ក្រោកដើរចេញ ឬនិយាយទៅកាន់អ្នកដទៃបាន។

(ប្រសិនបើត្រឹមតែជាការហ្វឹកហាត់រៀនគូរ-ចារយ័ន្តធម្មតា 

គឺគ្មានត្រណមអ្វីទេ ចៅៗ អាចរៀនគូរ-ចារនៅទីកន្លែងណា

ក៏បាន)។


រួមគ្នាថែរក្សាមរតកអរូបីយ៍របស់ដូនតាយើង!

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1033 នាក់

ម្សិលមិញ 1127 នាក់

សរុប 743139 នាក់