លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប អញ្ជើញ​សម្ពោធដាក់ឲ្យប្រើ​ប្រាស់អាគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយលើ

fn-2018-06-21-15-10-02-15

(សៀមរាប)៖ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រី បានអញ្ជើញ​សម្ពោធដាក់ឲ្យប្រើ​ប្រាស់អាគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយលើ ខេត្តសៀមរាប​ និងមានការចូលរួមពី លោក លោកស្រី អនុប្រធានកិត្តិយស អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខាយ៉ាងច្រេីនកុះករ។

ក្នុងឱកាសនោះដែរ លោក ឃឹម ប៊ុនសុង បានលើកឡើងថា នេះសមិទ្ធផលទី៨ហើយ ក្នុងអាណត្តិទី៤ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលត្រូវបានសាងសង់អគារទីសា្នក់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយលើ ដ៏ថ្មីស្រឡាងនេះ ចាប់តាំង ពីខែសីហា ឆ្នាំ២០១៧ និងរួចរាល់ជាស្ថាពរនៅ ខែកុម្ភៈ ឆ្នាំ២០១៨​នេះ។ ក្នុងការអនុវត្តន៍យុទ្ធសាស្រ្តឆ្នាំ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ដែលបានកំណត់ទស្សនវិស័យ៖ រួមចំណែកពន្លឿន ការកាត់បន្ថយភាពក្រីក្រ ការពារ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ស្របតាមវិស័យស្នូលទាំង៤ ការគ្រប់​គ្រងគ្រោះមហន្តរាយ ការថែទាំសុខភាពក្នុងសហគមន៍​ លើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌របស់ចលនា​ការអភិវឌ្ឍស្ថាប័ន និងការអភិវឌ្ឍន៍ធនធានមនុស្ស។

លោក ឃឹម ប៊ុនសុង បានអោយដឹងថា អគារនេះសាងសង់លើផ្ទៃដីទំហំ​១,២៧៤​ម៉ែត្រការ៉េ ដើម្បីប្រតិបត្តិការមនុស្សធម៌ ជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋរងគ្រោះ ។ សប្បុរសជនដែលអញ្ជើញមកចូលរួមក្នុងពិធីនេះបាន​ចូលរួមថវិកា ៥,១០០,០០០​រៀល និង​៥,៣៣០​ដុល្លារ ប្រគល់ជូនអនុសាខាស្រុកស្វាយលើ ដើម្បីចាត់ចែង និងទ្រទ្រង់​សកម្មភាពមនុស្សធម៌ ក្នុងភូមិសាស្ត្ររបស់ខ្លួន៕

 

 

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 328 នាក់

ម្សិលមិញ 1058 នាក់

សរុប 419642 នាក់