គុណ​១០០​សំពៅ ទោស​១​ចូល​ទៅ​ រលាយ​បាត់​អស់

safe_image (5) safe_image (6) 

និយមន័យៈ អំពើ​អាក្រក់​មាន​ឥទ្ធិពល​ខ្លាំង​ជាង​អំពើ​ល្អ ។

អត្ថាធិប្បាយ

បុគ្គល​ម្នាក់ៗ​ខំប្រឹង​សន្សំ​ប្រាក់​បន្តិច​ម្ដងៗ គេ​ត្រូវ​ប្រើ​ពេល​យ៉ាង​យូរ​ណាស់​ទម្រាំ​សាង​សង់​ជា​ផ្ទះ​មួយ​ខ្នង​បាន ។ ប៉ុន្តែ​បើ​មាន​អគ្គីភ័យ​ឆាប​ឆេះ ផ្ទះ​នោះ​ក៏​អន្តរាយ​រលាយ​សូន្យ​ក្នុង​រយៈ​ពេល​យ៉ាង​ខ្លី​បំផុត ។

ដូច្នេះ ការ​សាងសង់ ឬ​សន្សំ​នូវ​អំពី​ល្អ គេ​ត្រូវ​ប្រើ​ពេល​យូរ​ដូច​គ្នា ។ ប៉ុន្តែ គុណសម្បត្តិ​យ៉ាង​ធំ​នេះ បើ​មាន​គុណវិបត្តិ​មួយ​ជ្រៀត​ចូល​ទៅ វា​នឹង​ធ្វើ​ឲ្យ​រលាយ​គុណសម្បត្តិ​នោះ​អស់​រលីង​ក្នុង​រយៈ​ពេល​យ៉ាង​ខ្លី​បំផុត​ដែរ ។ ប្រៀប​ដូច​តំណក់​ទឹក​ពណ៌​ខ្មៅ​មួយ​តំណក់​សម្រក់​ចូល​ក្នុង​ទឹក​ថ្លា​កន្លះ​កែវ ទឹក​ថ្លា​នោះ​ក៏​ស្រអាប់​ភ្លាម ។ ករណី​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ អំពើ​ល្អ​ទោះបី​ជា​មាន​ច្រើន​ដល់​ម្ល៉ា ក៏​ចាញ់​អំពើ​អាក្រក់​ដែល​មាន​តែ​បន្តិច​បន្តួច​ដែរ ។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 826 នាក់

ម្សិលមិញ 1105 នាក់

សរុប 490863 នាក់