លោកម៉េង វិមានដារ៉ាអធិការខណ្ឌមានជ័យជើងខ្លាំងខាងបង្ក្រាបល្បែងសុីសង

photo_2019-07-01_20-11-19

ភ្នំពេញ : នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ លោកម៉េង វិមានដារ៉ាអធិការខណ្ឌមានជយ័ បានបញ្ជា កម្លាំងផ្ទាល់ចុះបង្ក្រាបទីតាំងបើកល្បែងសុីសងសង្វៀន ជល់មាន់និងអាប៉ោងមួយកន្លែង ស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជយ័២ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។


ក្នុងនោះដែរកម្លាំងឃាត់ខ្លួនមនុស្សជាច្រើននាក់ ម៉ូតូជាច្រើនគឿង មាន់ជាច្រើន និងសម្ភារ:មួយចំនួនទៀត។ឥឡូវកំពុងបញ្ជូនទៅអធិការខណ្ឌមានជយ័បន្តនិតិវិធីច្បាប់។


ពលរដ្ឋបានធ្វើការរិះគន់លោកម៉ែង វិមានដារ៉ា អធិការខណ្ឌមានជយ័ចំៗថា : បង្ក្រាបបានតែអ្នកអត់បង់លុយឲ្យ បើល្បែងគ្រប់ប្រភេទគេបង់លុយឲ្យវិញ ពលរដ្ឋលើកឡើងថាមិនដែរឃើញចុះបង្ក្រាបទេ ដូចជាជល់មាន់តាមអនឡាញ ទូហ្គេមបាញ់ត្រី អិនធិណិតបង្កប់ល្បែង និងល្បែងសុីសងជាច្រើនទៀត នេះគឺជាភាពអសកម្មរបស់លោកម៉េង វិមានដារ៉ា អធិការខណ្ឌមានជយ័(នេះគឺជាសម្ដីពលរដ្ឋបានលើកឡើង)។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1109 នាក់

ម្សិលមិញ 1127 នាក់

សរុប 743215 នាក់