មហាយន្ត (ចក្កវត្តិសារា)

65920580_343059649919808_2646249807718383616_n

យន្តនេះហៅថា (ចក្កវត្តិសារា ) មានអនុភាពធំណាស់ អាចរក្សាយើងអោយរុងរោចន៍ រក្សាយើងអោយផុតពីទោសទ័ណ្ឌ ប្រសិនបើយើងមានវាដាក់ជាប់និងខ្លួន។ មហាយន្តនេះ បុរាណលោកគូរជា អាវតេជៈ ជាកន្សែងរុំករ ពាក់ឆៀង ក្រវ៉ាត់ចង្កេះ  លោកថាដូចមានរបាំងពីទិសទាំង៤មកបាំងការពារអញ្ចឹង ។ បើតាមពុទ្ធិការលោកគ្រូសច្ចំដើម លោកបានប្រាប់ថា យន្តនេះគេអាចយកទៅបញ្ចុះដងដាវ បញ្ចុះដោយប្រេងល្ងរ ប្រេងដូង លៀបមុខអាវុធ សម្រាប់កាប់ចាក់សត្រូវដើម្បីទម្លាយសាច់គង់ទាំង៤ចំពូករបស់សត្រូវនៅពេលដែលធ្វើសង្គ្រាម។

យន្ត (ចក្កវត្តិសារា ) នេះ បើចារដោយផ្ទាំងសំណរ លុងហិន ស្ពាន់ ប្រាក់ មាស  ណាមួយក៏បាន រួចយកមកត្រាំទឹកសម្រាប់លុបមុខ ឬ ផឹក ជានិច្ចជាកាល លោកថាដើរបានលឿងវាងឆ្ងាយមិនអស់កម្លាំង ហើយមានអនុភាពចូលក្នុងចំណោម មានគេកោតខ្លាច សរសេីរ រាប់អានជឿរជាក់ ។ លោកថាមហាយន្តនេះ ជាយន្តពិសិដ្ឋណាស់ ពូកែរអស្ចារ្យខាងអោយមនុស្សខ្លបខ្លាចនិងអំណាចតេជៈរបស់យើង៕

62328278_2322361721344013_4596028689380016128_n

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1011 នាក់

ម្សិលមិញ 1127 នាក់

សរុប 743117 នាក់