តើ លោក អ្នក យល់យ៉ាងណាដែរពីសកម្មភាព ត្រីងៀតឆ្លៀតពង?

images (119)

សព្វថ្ងៃនេះមានរឿង៣ដែលក្តៅគគុករាស្ត្រថាអត់អ្នកចាប់អារម្មណ៍?

១. ចំណីអាហារ (ឃាតករលាក់មុខ)

ករណីជនខិលខូចឃោឃិតគ្នាជាមួយសម្ថកិច្ចលួចនាំជ្រូកមកពីប្រទេសវៀតណាមនៅតែមានដដែល គ្មានឃើញសម្ថកិច្ចណាមានចំណាត់ការលើជនល្មើសទាំងនោះ។ សកម្មភាពដដែលៗនេះ មិនខុសពីឪពុកម្តាយមិនរវល់ពីការយកនំចំណីដែលផ្ទុកដោយមេរោគមកអោយកូនបរិភោគនោះទេ? កាលណាបានអនុវត្តន៍ច្បាប់ជាមួយជនល្មើស?។download (51)

images (119)

២. ចរាចរណ៍ (ស្លាប់ រងគ្រោះ របួស រាល់ថ្ងៃ)

ចរាចរណ៍ក៏ជាឃាតករដ៏សាហាវដែរ សម្លាប់មនុស្សរាល់ថ្ងៃ បំផ្លាញទ្រព្យសម្បត្តិជាតិ តែ!គ្រោះថ្នាក់ចរាចរណ៍នេះនៅតែកើតមានដដែលៗ យោងតាមប្រជាពលរដ្ឋពិភាគ្សានៅតុកាហ្វេរបានអោយដឹងថា មូលហេតុដែលគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានបែបនេះគឺបណ្តាលមកពីកត្តា៣ សំខាន់ៗ

១. មិនគោរពច្បាប់ (មិនថាអ្នកតូច អ្នកធំ រាស្ត្រ បើកបរមិនគោរពច្បាប់ចរាចរណ៍ អ្នកខ្លះមានទ្បានជិះមិនដឹងស្លាកសញ្ញាចរាចរណ៍អីផង អ្នកខ្លះដឹងស្លាកសញ្ញាច្បាស់ហើយ តែខ្លាចប៉ូលីសទៅវិញ (មានន័យថាដល់ស្តុបបើគ្មានបើគ្មានប៉ូលីសទោះភ្លើងក្រហមក៏ដោយមិនបាច់ឈប់ទេ)។

images (88)images (86) images (96) 

៣.បញ្ហាបំផ្លាញព្រៃឈើ

ពួកមេកន្ទ្រាញបំផ្លាញព្រៃឈើមានតែប៉ុន្មាននាក់សោះ តែចាប់មិនបាន កាសែតផ្សាយតាំងពីមុខ តាំងពីឈ្មោះ គ្មានឃើញអស់លោកណាចាប់អារម្មណ៍អីបន្តិច?  តែ! បើសម្តេចតេជោ សែន ស្រែកតែបន្តិច អស់លោកជាន់ជើងគ្នាចាប់គ្មានមេត្តា? ឧិព្រះអើយ! ស្រុកខ្ញុំអីក៏យ៉ាប់យ៉ាងនេះ? សម្តេចចែកការងារអោយហើយអត់ដឹងថាតួនាទីខ្លួនធ្វើអី? មិនខុសពីប្រសាសន៍សម្តេចតេជោ សែន កាលពីលើកមុនលើកទ្បើងថា (សម្តេចចែកផ្ទះអោយហើយ មិននាំគ្នាបោសសម្អាតផ្ទះនោះទេ បែជាអោយសម្តេចមកបោសជូតសម្អាតផ្ទះអោយទៀត?)។

ក្នុងបញ្ហាទាំង៣ខាងលើនេះ ប្រជាពលរដ្ឋសុំណូមពរដល់ថ្នាក់ដឹកនាំជាតិ មេត្តាជួយលុបបំបាត់ការអន្តាគមន៍ពីអស់លោកដែលមានតួនាទីធំៗ ហើយសុំមេត្តាអោយសម្ថកិច្ចយកច្បាប់មកអនុវត្តន៍ដោយមិនប្រកាន់ បក្សពួក បើទុកឧិកាសអោយអស់លោកមួយក្តាប់តូចធ្វើសកម្មភាពបែបនេះដដែលៗអញ្ចឹងវានិងអាចក្លាយជាជម្ងឺមហារីក?៕

images (104)download (39) download (33) B66C96DE-6BCC-46E4-83FA-BBE01B764C24-1280x768 64732577_435424693673888_8908401456311173120_n download (32)

                                                                            (សកម្មភាពហែរកឋិណ្យឈើទៅវៀតណាម )

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 43 នាក់

ម្សិលមិញ 1548 នាក់

សរុប 820802 នាក់