ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ផ្អាកសំណង់៣កន្លែង.....

000-15-660x330 safe_image (11)

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលការដ្ឋានសំណង់សង់ពីគ្រោងដែក នៅក្នុងមូលដ្ឋានសង្កាត់លេខ ៤ ក្រុងព្រះសីហនុ នារសៀលថ្ងៃទី២ ខែ កក្កដា ឆ្នាំ២០១៩ ម្សិលមិញ ។ ឯកឧត្តម បញ្ជារអោយផ្អាកសកម្មភាព ការដ្ឋានសំណង់ចំនួន ០៣ កន្លែង ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុង ក្រុងព្រះសីហនុ ជាបណ្ដោះអាសន្ន  ដោយទុកពេលឲ្យក្រុមមន្ត្រីជំនាញធ្វើការត្រួតពិនិត្យបច្ចេកទេស និងគុណភាពសំណង់រួចរាល់សិន ទើបធ្វើការសម្រេចជាក្រោយ ។

ប្រជាពលរដ្ឋអបអរសាទរ និងចំណាត់ការរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្មី ដែលលោកបញ្ចេញសកម្មភាពភ្លាមៗក្នុងតួនាទីរបស់លោក ដើម្បីដោះស្រាយ និងធានាសន្តិសុខជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរាណ៍ជាតិ និងអន្តរជាតិ។ ប៉ុន្តែ! រាស្ត្រនៅតែបារម្ភដដែល ខ្លាចចំណាត់ការរបស់ចៅហ្វាយខេត្តថ្មី ដំណើរការមិនបានរលូន ព្រោះទឹកដីកំពង់សោមភាគច្រើនសុទ្ធតែរបស់អ្នកមានអំណាច? សង្ឍឹមថា ឯកឧត្តម និងបញ្ចេញស្នាដៃជូនរាជរដ្ឋាភិបាល ដើម្បីកសាងខេត្តព្រះសីហនុអោយស្រស់បំព្រងទ្បើងវិញ ស្របនិងពាក្យថា (អភិបាលខេត្តខ្លាំង ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍)៕ 

66298864_401183167417278_2591091913557803008_n

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 825 នាក់

ម្សិលមិញ 1105 នាក់

សរុប 490862 នាក់