បុរសម្នាក់ត្រូវគេប្រទះឃេីញដេកស្លាប់ក្បែកាំភ្លេីងខ្យល់សង្សយ័ថារាកៃទេីបបណ្តាលអោយស្លាប់

photo_2019-07-03_21-42-16

បុរសម្នាក់ម្នាក់ត្រូវបានគេប្រទះឃេីញដេកស្លាប់នៅនៅវាលស្រែចំណុចជ្រៃគោក ស្ថិតក្នុងត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ។ ហេតុកាណ៍ភ្ញាក់ផ្អេីលនេះបានកេីតឡេីងនៅវេលាម៉ោង១១​ និង៣០នាទី ថ្ងៃទី២​ កក្តដា ឆ្នាំ២០១៩​ ។

សមត្ថកិច្ចនគបាលមូលដ្ឋានឃុំព្រៃមូលដែលបានចុះដល់ន្លែងកេីតហេតុបាននិយាយអោយដឹងថា ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ​ ប៊ុន លៀងគីម​ ភេទប្រុស​ អាយុ​ ២៨ឆ្នាំ មានប្រពន្ធនិងកូន២នាក់នៅក្នុងបន្ទុក រស់នៅភូមិត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ។

សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងបន្ថែមទៀតថាជនរងគ្រោះបានចេញពីផ្ទះទៅដេីរទាក់សត្វគ្រួចអ៊ឺត​ នៅចំណុចជ្រៃគោក ស្ថិតក្នុងត្រពាំងក្រវ៉ាន់ ឃុំព្រៃមូល ដោយយកទៅតាមខ្លួននូវកាំភ្លើងកែឆ្នៃបាញ់ដោយគ្រាប់កង់ទៅជាមួយផង ។
ឆ្លងតាមការធ្វើកោសល្យវិច្ច័យរបស់ សមត្ថកិច្ចមូលដ្ឋាន និងក្រុមបចេ្ចកទេសពិនិត្យ នៅកន្លែងកើតហេតុបានរកឃើញថាមានថង់យាម​មួយ​នៅក្បែរខ្លួនក្នុងនោះមានគ្រាប់កង់ចំនួន៧៧គ្រាប់ និងបានរកឃេីញកាំភ្លេីងកែឆ្នៃត្រូវបានគេរកឃេីញនៅកម្ពោធព្រៃឆ្ងាយពីសាកសពក្នុងនោះសមត្ថកិច្ចរកជឃេីញនៅលេីខ្លួនជនរងគ្រោះមានស្នាមរបួសនៅចំទ្រូងដែលមាន ទំហំប៉ុនគ្រាប់កង់ និងតាមការអះអាងរបស់ក្មួយស្រី​ជនរងគ្រោះ អាយុ​១៦ឆ្នាំ​ បានឃើញជនរង​ គ្រោះកាន់កាំភ្លេីងកែច្នៃទៅជាមួយផងដែរ ។ តាមការសន្និដ្ឋានជំហានតំបូងរបសមសមត្ថកិច្ចបច្ចេកទេស ជនរងគ្រោះស្លាប់ដោយរាលកៃកាំភ្លើងកែច្នៃ ត្រូវចំដើមទ្រូង​ខ្លួន​ឯង​ ។ ក្រោយពេលកេីតហេតុសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយគ្រួសាសាច់ញ្ញាតិនាំយកទៅលំនៅឋានរៀបចំធ្វេីបុណ្យទៅតាមប្រពៃណីផងដែរ ៕ 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 748 នាក់

ម្សិលមិញ 1105 នាក់

សរុប 490785 នាក់