លោក​ ហ៊ុយ ទូច ​មេពេទ្សសត្វ​ខេត្តបន្ទាយ​មានជ័យដុះ​ស្លែរឃុបឃិ​តឲ្យឈ្មួញ​​នាំចូល​ជ្រូក​មាន់​ទារ​ស់​និង​គោ ពី​ស្រុក​សៀម​តាម​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុង​ឃុំ​អូរ​បី​ជាន់ ជាពិសេស​នៅ​ច្រករបៀង​ព្រៃ​ចាន់

61820550_330704184261907_8816243106090319872_n-241x210

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុងស្រុក​អូរជ្រៅ បាន​លើកឡើងថា កន្លងមក​លោក ហ៊ុយ ទូច មេ​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ តែងតែ​ដោះសារ​យករួចខ្លួន​ដោយ​អះអាងថា ក្រុមការងារ​របស់លោក​មាន​គ្នា​តិច​មិនអាច​ទប់ស្កាត់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នោះទេ​។

ប៉ុន្តែ​ប្រភពពី​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ ដែល​ស្និទ្ធ​នឹង​លោក ហ៊ុយ ទូច បាន​ឲ្យ​ដឹងថា ទាល់តែ​មានការ​ឃុបឃិត​ពី​លោក ហ៊ុយ ទូច ទើប​ឈ្មួញ​ហ៊ាន​នាំចូល​ជ្រូក​មាន់​ទារ​ស់​និង​គោ ពី​ស្រុក​សៀម​តាម​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុង​ឃុំ​អូរ​បី​ជាន់ ជាពិសេស​នៅ​ច្រករបៀង​ព្រៃ​ចាន់​។ ក្នុងនោះ​លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​៩១១ គឺជា​អ្នក​ឃុបឃិត​ឲ្យ​មន្ត្រី​របស់ខ្លួន​នៅ​ច្រករបៀង​ព្រៃ​ចាន់ និង​ច្រករបៀង​ផ្សេងៗ​ទៀត​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ហេតុនេះ​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ព្រោះ​បទល្មើស​ឆ្លងដែន​នៅតាម​ច្រករបៀង​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ នៅតែ​កើតឡើង​យ៉ាង​រាល។


បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​សៀម ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅ​ច្រករបៀង​អូរ​បី​ជាន់ និង​ច្រករបៀង​ក្បែរៗ​នោះ​មាន​ឈ្មួញ​សម្រុក​នាំចូល​ជ្រូក​មាន់​ទា​និង​គោ ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុន​ឈ្មួញ​ដឹកជញ្ជូន​ជ្រូក​មាន់​ទា ចូល​ទឹកដី​ខ្មែរ​ទាំងយប់​ទាំង​ថ្ងៃ ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​សមត្ថកិច្ច​ប្រចាំ​ច្រករបៀង ក៏ដូចជា​ពី​សំណាក់​លោក ហ៊ុយ ទូច មេ​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​។ ទន្ទឹមនឹងនេះ​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ហ៊ុយ ទូច ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​ផងដែរ ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​សុខ​ស្រួល​។

មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​អូរ​បី​ជាន់ បាន​ឲ្យ​ដឹងថា ជា​រៀងរាល់​យប់​មាន​ឈ្មួញ​ដឹកជញ្ជូន​មាន់​ទា​ជ្រូក​និង​គោ ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រករបៀង​ព្រៃ​ចាន់ ដែលជា​តំបន់​គ្រប់គ្រង​ដោយ​អង្គភាព​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ ដែលមាន​លោក សូ ចាន់ណា​រី ជា​មេបញ្ជាការ​អង្គភាព​នេះ​។ ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ជ្រូក​មាន់​ទានិ​ង​គោ ចូល​តាម​ច្រករបៀង​ព្រៃ​ចាន់ បាន​ប្រាប់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​អូរ​បី​ជាន់ ថា​ពួកគេ​បង់លុយ​តាម​ការកំណត់​របស់​មេ​ច្រករបៀង​ព្រៃ​ចាន់ និង​តាម​ស្នាក់ការ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ច្រើន​កន្លែង​ទៀត​ទើប​អាច​ទៅដល់​គោលដៅ​។ ក្នុងនោះ​មន្ត្រី​ពេទ្យសត្វ​តម្រូវ​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ជ្រូក​មាន់​ទានិ​ង​គោ ពី​ស្រុក​សៀម​បង់លុយ​ច្រើនជាងគេ​ដោយ​អះអាងថា លោក ហ៊ុយ ទូច មេ​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ ជា​អ្នក​តម្រូវ​ឲ្យ​ធ្វើបាន​បែបនេះ​។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 769 នាក់

ម្សិលមិញ 1105 នាក់

សរុប 490806 នាក់