សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៤នាក់ក្នុងចំណោម០៦នាក់ករណីលួចមានស្ថានទម្ងន់ទោស

photo_2019-07-06_22-30-16

 

ខេត្តកណ្តាល ៖ ថ្ងៃទី០៤ខែកក្កដាឆ្នាំ​២០១៩ ម៉ោង០១.៣០នាទីនៅចំណុចផ្លូវជាតិលេខ៥១ភូមិត្រពាំងកក់ឃុំសំរោងលើស្រុកអង្គស្នួលខេត្ត កណ្ដាល។ជនរងគ្រោះ០១នាក់ឈ្មោះផន ផល្លា ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកពេទ្យសត្វស្នាក់នៅភូមិ អំពិលទឹកឃុំសំបូរស្រុកសំរោទងខេត្តកំពង់ស្ពឺ។

ជនសង្ស័យ០៦នាក់ឃាត់ខ្លួន(០៤នាក់)

១-ឈ្មោះ ផាត តុលា ហៅថៃភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតនៅភូមិគល់សង្កាត់កន្ទោកខណ្ឌកំបូលរាជធានីភ្នំពេញ (ឃាត់ខ្លួន០៤.០៧.២០១៩)ជាអ្នកបើកម៉ូតូនិងរៀបចំផែនការធ្វើសកម្មភាព។២-ឈ្មោះយ៉ុងពុទ្ធាចំណានហៅឈែភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតនៅភូមិ ត្រពាំងជ្រៅឃុំក្រាំងម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃាត់ខ្លួន០៥.០៧.២០១៩)។៣-ឈ្មោះ យ៉ាន់ សិរី ហៅសុច ហៅម៉ុច ហៅស៊ិច ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតនៅភូមិ ត្រពាំងស្វាយឃុំក្រាំងម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន០៥.០៧.២០១៩) ។៤-ឈ្មោះ ភ័ក្រ ប្រុសម៉ៅ ភេទប្រុស អាយុ១៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតនៅភូមិត្រពាំងនប់ឃុំក្រាំងម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល (ឃាត់ខ្លួន០៥.០៧.២០១៩) ។៥-ឈ្មោះ ហ៊ាន វិច្ឆិកា ហៅកា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិត នៅភូមិតាកេរ្តិ៍សង្កាត់កំបូលខណ្ឌកំបូល រាជធានីភ្នំពេញ (គេចខ្លួន) ។៦-ឈ្មោះ សុខ សាន់ដេត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតនៅភូមិចក ឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (គេចខ្លួន)។

លទ្ធផលធ្វើតេស្តទឹកនោមរកសារធាតុញៀន

១-ឈ្មោះយ៉ាន់សិរី ហៅសុច ហៅម៉ុច ហៅស៊ិច(វិជ្ជមាន+)។២-ឈ្មោះ ផាត តុលា ហៅថៃ (អវិជ្ជមាន-)។៣-ឈ្មោះយ៉ុង ពុទ្ធាចំណាន ហៅឈែ (អវិជ្ជមាន-)៤-ឈ្មោះ ភ័ក្រ ប្រុសម៉ៅ (អវិជ្ជមាន-)។

ផលប៉ះពាល់៖
ម៉ូតូ០១គ្រឿង ម៉ាកសង់២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ1K-9222 លេខតួនិងលេខម៉ាស៊ីន 5171993 (បង្ក្រាបយកបានមកវិញប្រគល់ឲ្យជនរងគ្រោះ)។‌ជនរងគ្រោះត្រូវជនសង្ស័យកាប់១កំបិតចំកំភួនដៃខាងឆ្វេង។វត្ថុតាងចាប់យក៖ម៉ូតូ០២គ្រឿង១-ម៉ូតូ០១គ្រឿងម៉ាកសង់២០១៨
ឡើងតែម២០១៩ ពណ៌មាសគ្មានផ្លាកលេខលេខតួនិងលេខ ម៉ាស៊ីន 5254926 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។២-ម៉ូតូ០១គ្រឿងម៉ាកសង់២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1HM-1616 លេខតួនិងម៉ាស៊ីន 5450583 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។៣-កាំបិតស្នៀតចំនួន០១។៤-ទូរស័ព្ទ០២គ្រឿង (Iphone7plus និងHuawei)។

សមត្ថកិច្ចបានបញ្ចាក់ថានៅមុនពេលកើតហេតុជនរងគ្រោះបានចេញពីកន្លែងចាប់មាន់នៅភូមិស្រែកាច់ឃុំទួលព្រេជដើម្បីទៅផ្ទះ លុះមកដល់ចំណុចកើតហេតុស្រាប់តែជួបជនសង្ស័យជិះម៉ូតូឌុបគ្នាមកទន្ទឹមហើយធាក់មួយជើងបណ្តាលឲ្យដួលម៉ូតូ រួចជនសង្ស័យម្នាក់រត់ចុះមកកាប់ជនរងគ្រោះ១កាំបិតចំកំភួនដៃខាងឆ្វេងពេលនោះ ជនរងគ្រោះបានរត់គេចហើយជនសង្ស័យនាំគ្នាលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន ។ ក្រោយពេលកើតហេតុជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចភា្លមនោះកម្លាំងបានធ្វើការដេញតាមនិងពួនស្ទាក់ លុះដល់ចំណុចភូមិស្នួលខ្ពស់សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញទើបឃាត់ខ្លួនបានជនសង្ស័យ០១នាក់ឈ្មោះផាត តុលា ហៅថៃ ។

លុះដល់ថ្ងៃទី០៥.០៧.២០១៩ ទើបកម្លាំងស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជាបន្តបន្ទាប់ បាន០៣នាក់ទៀត ឈ្មោះយ៉ុងពុទ្ធាចំណានហៅឈែឈ្មោះយ៉ាន់ សិរីហៅសុច ហៅម៉ុច ហៅស៊ិច និងឈ្មោះ ភ័ក្រប្រុសម៉ៅ ។-តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថាបក្ខពួកខ្លួនមានគ្នាចំនួន០៦នាក់បានធ្វើសកម្មភាពចំនួន០៥លើកក្នុងនោះស្រុកអង្គស្នួលនៅផ្លូវជាតិលេខ៥១ចំនួន០២លើក ។លើកទី១៖ នៅថ្ងៃទី២៨.០៦.២០១៩ វេលាម៉ោង២៣.១០នាទីនៅចំណុចភូមិត្រពាំងត្រាចឃុំ ដំណាក់អំពិលស្រុកអង្គស្នួល ខេត្តកណ្តាល ។

លើកទី២៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០១.៣០នាទីនៅចំណុចផ្លូវជាតិលេខ៥១ ភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល និងខាងលិចផ្សារថ្នល់ទទឹងក្នុងខេត្តកំពង់ស្ពឺ ០៣លើកទៀត មិនចាំថ្ងៃ។ជនរងគ្រោះបានបំភ្លឺថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះ ជាអ្នកបើកម៉ូតូមកកាប់យក ម៉ូតូខ្លួន យប់ម៉ិញ។ចំពោះជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបាននាំមកកាន់អធិការដ្ឋានដើម្បីបន្តចាត់ការ តាមនីតិវិធី ។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 420 នាក់

ម្សិលមិញ 655 នាក់

សរុប 1274040 នាក់