គ្នា​ច្រើន​អន្សម​ខ្លោច គ្នា​ដូច​ស្រមោច​អន្សម​ឆៅ

images (56) download (33) download (32) images (119) images (89) download (56) download (55) images (98) safe_image (11) safe_image (7) 

និយមន័យៈ ទង្វើ​មិន​ចេះ​ប្រមាណ និង​ទង្វើ​ប្រចាំ​គ្នា ។

អត្ថាធិប្បាយ

អត្ថានុរូប

គ្នា​ច្រើន​ក្នុង​ពេល​នេះ លោក​សំដៅ​យក​ចំនួន​ប្រមាណ​៤‑៥​នាក់​ប៉ុណ្ណោះ ។ អន្សម​មួយ​ឆ្នាំង អ្នក​ស្ងោរ​៤‑៥​នាក់ ម្នាក់​ដាក់​អុស​ម្ដង ម្នាក់​ទៀត​ថែម​អុស​ម្ដង ដោយ​ឥត​ចេះ​ប្រមាណ​គ្នា រួច​ដុត​ភ្លើង​ស្ងោរ​គ្រប់​តែ​គ្នា​ទៅ អន្សម​ក៏​ខ្លោច​អស់ ទទួល​ទាន​មិន​កើត ។

ឯ​គ្នា​ដូច​ស្រមោច គឺ​គ្នា​ច្រើន​ពេក ។ កាលណា​គ្នា​ច្រើន​យ៉ាង​នេះ រមែង​តែង​ប្រចាំ​គ្នា ម្នាក់​ប្រចាំ​ម្នាក់ ម្នាក់​ប្រចាំ​ម្នាក់ ភ្លើង​ក៏​រលត់​អស់​ទៅ ។ អន្សម​ក៏​ឆៅ ទទួល​ទាន​មិន​កើត​ដូច​គ្នា ។

អត្ថប្បដិរូប

នៅ​ក្នុង​ករណី​ពិភាក្សា​គ្នា​ពី​បញ្ហា​អ្វី​មួយ បើ​មាន​គ្នា​៤‑៥​នាក់ ពុំ​ងាយ​មូល​មតិ​គ្នា​ទេ ។ ម្នាក់​យល់​ថា​យ៉ាង​នេះ ម្នាក់​ទៀត​យល់​ថា​យ៉ាង​នោះ យោបល់​ចេះ​តែ​ខ្វែង​គ្នា​រហូត ។ ម្នាក់ៗ​ចេះ​តែ​យល់​ថា​យោបល់​ខ្លួន​ត្រូវ​ជាង ប្រសើរ​ជាង ល្អ​ជាង ។ ម្ល៉ោះ​ហើយ​គេ​មិន​ព្រម​សម្រប​សម្រួល​គ្នា​ទេ ។ ដូច្នេះ កិច្ចការ​ក៏​មិន​បាន​លេច​ចេញ​ជា​ផ្លែផ្កា​អ្វី​ឲ្យ​ប្រាកដ​ឡើយ ។

ម្យ៉ាងទៀត បើ​មាន​គ្នា​ច្រើន​ដូច​ស្រមោច ការងារ​រឹត​តែ​រយីក​រយាក​ខ្លាំង​ណាស់​ទៅ​ទៀត ។ ព្រោះ​ម្នាក់​មើល​បំណាំ​ម្នាក់ ម្នាក់​ទៀត​មើល​បំណាំ​ម្នាក់​ទៀត ។ មើល​ចុះ មើល​ឡើង កិច្ចការ​ត្រូវ​ទុក​ចោល​កណ្ដាល​ផ្លូវ ។ ដូច្នេះ កិច្ចការ​ក៏​មិន​បាន​លេច​ចេញ​ជា​ផ្លែផ្កា​អ្វី​ប្រាកដ​ឡើយ ។ ករណី​មិន​ចេះ​ប្រមាណ​ក្នុង​ការងារ ប្រចាំ​គ្នា និង​មើល​បំណាំ​គ្នា គេ​គ្មាន​បាន​ទទួល​លទ្ធផល​អ្វី​ដូច​គ្នា ។

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 260 នាក់

ម្សិលមិញ 1058 នាក់

សរុប 419574 នាក់