ប្រជាពលរដ្ឋដង្ហើយសុំ សម្តេចសេនាភក្តី សាយ ឈុំ មេត្តាជួយ.......

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យការដ្ឋានកំពុងសាងសង់ និងតម្លើងម៉ាស៊ីនបូមទឹកបន្ថែម នៅក្នុងបរិវេណស្ថានីយ៍បូមទឹក បឹងទំពុន ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩កន្លងមកនេះ។

52637 52641 

ប្រជាពលរដ្ឋដង្ហើយសុំ សម្តេចសេនាភក្តី សាយ ឈុំ មេត្តាជួយអន្តរាគមន៍ចំពោះការឃោឃិតគ្នា ចាក់ លុប បឹងទំពន់នេះចែកគ្នាធ្វើកម្មសិទ្ធីពីសំណាក់អ្នកមានអំណាច។

ថ្មីៗនេះសាលារាជធានីភ្នំពេញបានដាក់បទបញ្ជារ អោយចៅហ្វាយខ័ណ្ឌក្នុងរាជធានីភ្នំបេញ ទទួលខុសត្រូវរាល់សំណង់អត់ច្បាប់ដែលលួចសាងសង់ក្នុងដែនសម្ថកិច្ចរបស់ខ្លួន។ តែ! ថ្មីនេះដែរនៅក្នុងសង្កាត់បឹងទំពន់១.​២ ខ័ណ្ឌមានជ័៏យ មានសកម្មភាពចាក់ដីលុបបឹងទំពន់ និងសាងសង់ផ្ទះ តែ!គ្មានឃើញអជ្ញាធរណាចាប់អារម្មណ៍ចុះមកឃាត់សោះ ប្រហែលជាទទួលបានលាភស័ក្ការៈហើយមើលទៅ។

សូមបញ្ជាក់ថាបឹងទំពន់គឺជាបឹងបុរាណមួយ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងទំពន់១.២ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។ បឹងនេះមានសារៈប្រយោជន៍ខ្លាំងណាស់ក្នុងការរំដោះទឹកពេលរដូវវស្សា ហើយបច្ចុប្បន្ននេះត្រូវបានអ្នកមានអំណាចឃោរឃិតគ្នាយកបឹងនេះធ្វើជាកម្មសិទ្ធី។ ប្រជាពលរដ្ឋសូមអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ថែរក្សាបឹងនេះទុកជាមរតក សម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋ ព្រោះបឹងនេះមានឈ្មោះជាបឹងប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ នាក់ណាក៏ស្គាល់ឈ្មោះបឹងនេះដែរ ម៉្យាងទៀតបឹងនេះជាសម្បត្តិរបស់រដ្ឋ មិនគួរទុកឧិកាសអោយជនពុករលួយមួយក្តាប់តូចឃោឃិតគ្នាយកជាកម្មសិទ្ធីរបស់ខ្លួននោះទេ?៕

5264165749052_486289318867018_6770838774743040000_n 65671586_361804471187094_2681300812482740224_n 66253628_2280828921954224_129035063978360832_n

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 289 នាក់

ម្សិលមិញ 1058 នាក់

សរុប 419603 នាក់